ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិន៣នាក់ដោយមានឈាមជាប់អាវ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ៣នាក់រត់ចេញពីផ្ទះសំណាក់សុខា ហើយមានឈាមប្រឡាក់ជាប់អាវត្រូវសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន ដែលគេសង្ស័យថាអាចជាករណីចាក់សម្លាប់គ្នាក្នុងផ្ទះសំណាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ៣និង២៥នាទី រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរផ្សារអូរឡាំពិក តាមបណ្តោយផ្លូវ១៩៩ កែងផ្លូវ៣១០ ក្នុងសង្កាត់ទួស្វាយព្រៃ១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញ ជនសង្ស័យ៣នាក់ហើយមានឱបកាបូបពណ៍ខ្មៅមួយរត់ចេញពីផ្ទះសំណាក់សុខា ដោយមានឈាមប្រឡាក់ជាប់អាវ ភ្លាមនោះក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅក្បែរនោះបានឃើញដូច្នេះក៏បានទាក់ទងទៅសមត្ថកិច្ចខណ្ឌចំការមន ដើម្បីឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ទួលស្វាយព្រៃ១  ហើយមិនទាន់ដឹងថា បណ្តាលមកពីជារឿងអ្វីនោះទេ៕ ស រស្មី


ចែករំលែក៖