ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ ទទួលព័ត៌មានថាមានករណីលួចបើកហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រួចមក លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានដាក់បញ្ជាផ្ទាល់ឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះបង្ក្រាប់ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ចំនួន០២ទីតាំង ស្ថិតនៅក្នុង ភូមិ២ និងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន០២គ្រឿង ទូហ្គេមពង់បៀរចំនួន១១ទូ ជាក់ស្តែង ។
លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយឆ្លើយតប នឹងសំណូពររបស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងវេទិការសាធារណៈរបស់ គណៈអភិបាលខណ្ឌដូនពេញ នាពេលកន្លមកនេះ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៧:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ លោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះបង្ក្រាប់ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ចំនួន០២ទីតាំង ស្ថិតនៅក្នុង ភូមិ២ និងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន០២គ្រឿង ទូហ្គេមពង់បៀរចំនួន១១ទូ ក្រោយធ្វេីកំណត់ហេតុ ដក់ហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសម្រេចដកហូតនូវវត្ថុតាងខាងលេី យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដេីម្បីមានវិធានកាបន្ត ។
ដោយឡែកទីតាំងខាងលើ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសម្រេចដកហូតនូវវត្ថុតាង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដេីម្បីមានវិធានកាបន្ត ហើយចំពោះករណីឃេីញមានលើកក្រោយទៀត គណៈបញ្ជាកាឯកភាពខណ្ឌ និង បញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា