ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទិ្ធ៖ នគរបាលជាតិឃាត់ខ្លួន​ មនុស្ស​៥​នាក់​ ដែល​ត្រៀម​ចែក​ខិត្តប័ណ្ណ​ សេចក្ដី​អំពាវនាវ​ត្រៀម​ធ្វើ​បាតុកម្ម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ចែករំលែក៖

​ភ្នំពេញ​៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទិ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ មនុស្ស​៥​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ របស់​ផែន​សន្តិសុខ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បានចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ ​​ឃាត់ខ្លួន ពាក់ព័ន្ធករណី​ត្រៀម​ចែក​ខិត្តប័ណ្ណ ​សេចក្ដី​អំពាវនាវ​ត្រៀម​ធ្វើ​បាតុកម្ម​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។

​យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ដែលដកស្រង់សំដីរបស់នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បញ្ជាក់​ថា​ កម្លាំង​ជំនាញ​របស់​ផែន​សន្តិសុខ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ ​របស់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​កម្លាំង​ផ្នែក​សន្តិសុខ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ បាន​​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ នៅ​ចំណុច​ផ្ទះ​លេខ ​E18​ ក្នុងភូមិ​បឹង​សាឡា​ង​ថ្មី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៥​នាក់​រួម​មានដែលត្រូវឃាត់ខ្លួនរួមមាន៖​

១៖ ​ឈ្មោះ​ ជី​ម​ សា​វឿ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​ព្រៃ​ក្រាំង​ ឃុំ​មាន​រិ​ទ្ធ​ ស្រុក​ដងទង់​ ខេត្តកំពត​ មុខងារ​ជា​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​ 110634291​។​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។​ ឈ្មោះ​ខាងលើ​នេះ​ បាន​ទទួលបញ្ជា​ពី​ឈ្មោះ​ យ៉ា​ត​ យ៉​យ​ ដែល​ជា​ជំនួយការ​របស់​ឈ្មោះ​ សម​ សេរី​ ជា​ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ បាន​បញ្ជូន​ខិត្តប័ណ្ណ​ដែល​មាន​ចំណងជើង​ថា​៖​ «សេចក្ដី​អំពាវនាវ​ត្រៀម​ធ្វើ​បាតុកម្ម​» ដែល​ជា​ប្រភេទ​ក្រដាសរាម ​A4​ តាម​រយៈ​សារ​អេ​ឡិ​ក​ត្រូ​និ​ច​ ឲ្យទៅ​ឈ្មោះ​ ជី​ម​ សា​វឿ​ន​ យក​មក​ព្រី​ន​ និង​ Copy​ ដើម្បី​យក​ទៅ​ចែកចាយ​បន្ត ​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ខាង​មុខ​នេះ​។​

២៖ ​ឈ្មោះ​ ដួង​ន​ន្តា​ អាន់​ណា​ន់​ដា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​ក្រាំង​ ឃុំ​ព​ព្រា​លើ​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​។​ មុខងារ​ជា​បុគ្គលិក​ក្រុមហ៊ុន​ថៃ​ កាន់​លិខិតឆ្លងដែន​លេខ​ N00128430​។​ ស្នាក់​នៅ​បណ្ដោះអាសន្ន​​ ផ្ទះ​លេខ​ E18​ នៅ​ភូមិ​បឹង​សាឡា​ង​ថ្មី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​ ឈ្មោះ​ខាងលើ​បាន​ស្គាល់ឈ្មោះ​ យ៉ា​ត​ យ៉​យ​ ដែល​ជា​ជំនួយការ​របស់​ឈ្មោះ​ សម​ សេរី​ ជា​ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ ដែល​បាន​បួស​រៀន​នៅ​វត្ត​ជាមួយ​ ក្នុង​ប្រទេស​ថៃ​ ហើយ​ឈ្មោះ​ យ៉ា​ត​ យ៉​យ​ បាន​ប្រគល់​សៀវភៅ​មួយ​ក្បាល​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ ដែល​មាន​ចំណងជើង​ថា «​អា​ថ៍កំ​បាំង​របស់​ខ្មែរ​ ឬ​គល់​៧​មក​រា» ដើម្បី​ទុក​ឲ្យ​ខ្លួន ​(​ដួង​ ន​ន្ដា​ អាន់​ណា​ន់​ដា​)​ ទុក​មើល​។​

៣៖ ​ឈ្មោះ​ ប្រាក់​ សាន្ត​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​លួង​ ឃុំ​ឬ​ស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ (​ជា​ម្ចាស់ផ្ទះ​)​។​ មុខងារ​យោធា​ការិយាល័យ​ទី​២ ​ទ័ពជើងគោក​ អត្តសញ្ញាណប័ណ្ណ​លេខ​180709225​។​ មាន​ទីលំនៅ​បច្ចុប្បន្ន​ នៅ​ភូមិ​មណ្ឌល​៣​ សង្កាត់​ស្លរ​ក្រាម​ ក្រុង​សៀម​រាម​ ខេត្តសៀមរាប​។​

៤៖ ​ឈ្មោះ​ ឃួ​ន​ តាំ​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​អញ្ចាញ​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​។​ មុខងារ​នៅផ្ទះ​ ទីលំនៅ​បច្ចុប្បន្ន​​ នៅ​ភូមិ​អញ្ចាញ​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​។​

៥៖ ​ឈ្មោះ​ ចិន​ សា​រិ​ទ្ឋ​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​ ភូមិ​ត្រពាំង​ខ្នា​ ឃុំ​រាជមន្ទីរ​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​។​ មុខងារ​អ្នកបើកបរ​រថយន្ត​ឲ្យ​ឈ្មោះ​ ឃួ​ន​ តាំ​កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​ 090801663​។​ ទីលំនៅ​បច្ចុប្បន្ន​៖​ នៅផ្ទះ​លេខ​ D63​ ភូមិ​បឹង​សាឡា​ង​ថ្មី​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ ។​

​លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្នុង​ការ​ឃាត់ខ្លួន​អ្នក​ទាំង​៥​នាក់​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​​ដកហូត​ នូវ​ខិត្តប័ណ្ណ​របស់​រដ្ឋាភិបាល​ជាតិខ្មែរ​និរទេស​ចំនួន​២៣​សន្លឹក​ និង​សៀវភៅ​ មាន​ចំណងជើង​ថា​៖​ ឫ​គល់​៧​មក​រា​ ចំនួន​០១​ក្បាល​។​ បច្ចុប្បន្ន​ឈ្មោះ​ទាំង​០៥​នាក់​ខាងលើ​ សមត្ថកិច្ច​កំពុង​សាកសួរ​ ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត​៕ តាឡឹម


ចែករំលែក៖