ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី១០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្ត សហការជាមួយ នគរបាលស្រុកបន្ទាយស្រី ចុះប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ និង ប្រើប្រាស់ សារធាតុញៀន ឈានដល់ឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី ជាបន្តបន្ទាប់ចំនួន១០នាក់ រួចយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ នៅកន្លែងផ្សេងគ្នា ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។

តាមប្រភពព័ត៌មានពីកម្លាំងការិយាល័យជំនាញខេត្តបានប្រាប់សារព័ត៌មាននគរវត្តថា ជនសង្ស័យប្រុស ស្រី ទាំង១០នាក់ ទី០១/ឈ្មោះ ទាំ ផល្លីន ភេទប្រុស អាយុ ២១ឆ្នាំ (ជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន) ទី២/ឈ្មោះ ប៉ាត់ ផានិត ភេទប្រុសអាយុ១៧ឆ្នាំ (ជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន) ទី៣/ឈ្មោះ យុន រិទ្ធី ភេទប្រុសអាយុ២៨ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៤/ ឈ្មោះ យុន ចិន្តាភេទ ប្រុស អាយុ២៦ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៥/ឈ្មោះ ព្រហ្ម សារ៉ា ភេទប្រុសអាយុ២៩ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៦/:ឈ្មោះ ឆាយ ណាក់ ភេទប្រុសអាយុ២៩ឆ្នាំ (រក្សាទុកនិងចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៧/ឈ្មោះ ទួន សុហ៊ាង ភេទប្រុសអាយុ៣០ឆ្នាំ (រក្សាទុកនិងចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៨/ឈ្មោះ ថន ស្រីឡែន ភេទស្រី អាយុ១៣ឆ្នាំ (មានសារធាតុញៀនក្នុងខ្លួន) ទី៩/ឈ្មោះ ពេជ្រ រិទ្ធ ភេទស្រីអាយុ១៣ឆ្នាំ (មានសារធាតុញៀនក្នុងខ្លួន) និង ទី១០/ឈ្មោះ ម៉ៅ តុន ភេទប្រុសអាយុ១៤ឆ្នាំ (មានសារធាតុញៀនក្នុងខ្លួន)ទាំងអស់គ្នាគ្មានមុខរបរពិតប្រាកដ និងរស់នៅក្នុងទឹកដីខេត្តសៀមរាបទាំងអស់។

ប្រភពបន្តថា បន្ទាប់ពីកម្លាំងឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី ទាំង១០នាក់ នោះ ដកហូតវត្ថុតាងរួមមាន៖ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន០៥កញ្ចប់ ស្មើនឹងទំងន់១,៩ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន០៦គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រី ទាំង១០នាក់ ក្នុងនោះ ជនសង្ស័យ ៣នាក់ បញ្ជូនទៅមណ្ឌលកែប្រែ ចំណែក ៧នាក់ បញ្ចូនទៅសាលាដំបូងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី


ចែករំលែក៖