ខេត្តព្រះសីហនុ៖ បុរសម្នាក់តូចចិត្ត ដោយសារជំងឺរ៉ាំដាច់ចិត្តចងកសម្លាប់ខ្លួនដោយយកខ្សែនីឡុងចងភ្ជាប់ទៅនឹងធ្នឹមផ្ទះនៅវេលាម៉ោង១០និង៣០នាទី ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា សាកសពជនរងគ្រោះឈ្មោះកុល ងួន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបររើសអេតចាយរស់ នៅកន្លែងកើតហេតុ(គ្រួសារក្រីក្រប្រពន្ធកូនពុំសូវយកចិត្តទុកដាក់)។
សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ