ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉ុល រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិទូលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រតិបត្តិការនេះដឹកនាំពីលោកវរះសេនីយ៍ទោកាន កេន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំសំបួរបានចុះទៅដល់ភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឃាត់ខ្លួនជនង្ស័យ២នាក់ ឈ្មោះផាន រស្មី ហៅហៀ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងឈ្មោះប្រាក់ សាវ៉ន ភេទស្រី មុខរបរកម្មកររោងចក្រ រស់នៅភូមិសង្គោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយដកហូតសម្ភារ រួមមានម្សៅក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូច និង១កញ្ចប់ធំ ប្រាក់រៀល៤០០០០រៀល និងប្រាក់ដុល្លារ១៥ដុល្លារ។

បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានសមត្ថកិច្ចនគឡរបាលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖