ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ស្រវឹងស្រាសង្ស័យខ្យល់គរដួលចូលស្រះទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះស្លាប់នៅស្រះទឹក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសាកសពកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យសារព័ត៌មាននគរវត្តដឹងថា សមត្ថកិច្ចក្រុងស្វាយរៀង កម្លាំងប៉ុស្ដិ៍រដ្ឋបាល ក្រុមប្រឹក្សាសង្កាត់ គ្រូពេទ្យជំនាញបាន ចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រា វនិងពិនិត្យសាកសព ។ សាកសពឈ្មោះ ម៉ុក នឿន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសាក្សីបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១រសៀល គាត់បានយកគោទៅចងនៅក្បែរកន្លែងកើតហេតុ ខណៈនោះស្រាប់តែឃើញជនរងគ្រោះលង់ទឹកស្រះធ្វើឲ្យមានការភ្ញាក់ផ្អើល និងស្រែកហៅអ្នកភូមិឲ្យមកជួយស្រង់ ពេលអ្នកជិតខាងមកដល់ ក៏ជួយចុះស្រង់ជនរងគ្រោះ តែមិនបានទាន់ពេលវេលាទេ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ប្រភបបន្តថា ជនរងគ្រោះគឺហូបស្រាមិនលោះថ្ងៃឡើយ ឲ្យតែស្រវឹងកន្លែងណាដេកកន្លែងហ្នឹង ហើយសង្ស័យតែខ្យល់គរដួលចូលស្រះទឹកតែម្ដង។

ចំណែកសាកសពក្រោយពីពិនិត្យរួចមក សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖