ភ្នំពេញ៖ នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះឃាត់រថយន្តប្រភេទ៣A និង ៥A ដែលល្មើសច្បាប់ ជិះកាត់តំបន់ហាមឃាត់ នៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ(មុខព្រះបរមរាជវាំង) បានចំនួន០៨គ្រឿង ដើម្បីធ្វើការអប់រំដល់អ្នកបើកបររថយន្តធុនធំទាំងអស់ ។
លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា រថយន្តដែលគណៈបញ្ជាការឯកភាពខណ្ឌឃាត់នោះ បានចំនួន៨គ្រឿង រួមមាន៖ រថយន្តដឹកផ្លែចេក ចំនួន០១គ្រឿងស្លាក់លេខ KO-CHAM3A-1057 ; រថយន្តក្រឡុកស៊ីម៉ង់ ចំនួន០១គ្រឿងស្លាក់លេខ PP-5A1553 ; រថយន្តដឹកត្រី ចំនួន០៦គ្រឿងស្លាក់លេខ ភ្នំពេញ 3D-2229, តាកែវ 3A-2892, ភ្នំពេញ 3D-1815, ភ្នំពេញ 3D-5086, ភ្នំពេញ 3D-1730 និងភ្នំពេញ 3A-4063 ។
ក្នុងប្រតិបត្តិការនោះដែរ លោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំដល់ ម្ចាស់រថយន្ត ប្រភេទ៣A និង ៥A ដែលល្មើសច្បាប់ ជិះកាត់តំបន់ហាមឃាត់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ(មុខព្រះបរមរាជវាំង) អោយទទួលស្គាល់នូវកំហុសរបស់ខ្លួន នៅស្នងកានគរបាលរាជធានីភ្នំពេញ ក្រោយពីចាប់យករថយន្តយកមករក្សាទុកនៅ សាលាខណ្ឌដូនពេញបានចំនួនប្រមាណជា៣០នាទីរួចមក គណៈបញ្ជាកាឯកភាពខណ្ឌ បានបញ្ជូនរថយន្ត ខាងលើបន្តទៅស្នងកានគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីកាអប់រំណែនាំ និងមានវិធានកាបន្ត ៕ ស តារា