ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវល្បាតប្រទះឃើញជនសង្ស័យម្នាក់ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវ កំពុងល្បាតដល់ចំណុចខាងលើមានការសង្ស័យ ក៏ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ដែលឃាត់ខ្លួន ឈ្មោះ គឹម ឡុង អាយុ២១ឆ្នាំ ស្នាកនៅ មុខរបរមិនពិតប្រាកដ ។

ជាមួយគ្នានេះ សមត្ថកិច្ចបានរកឃើញថ្នាំញៀន១កញ្ចប់តូច ព្រមទាំងសម្ភារដកហូត៖ ម្ស៉ៅក្រាមសថ្លា ១ កូនកញ្ចប់, ទូរសសព្ទ័១គ្រឿង

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖