ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បានហើយពួកឃាតកសម្លាប់គ្រួសារប្ដីប្រពន្ធនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ករណីឃាតកម្មលើប្តី ប្រពន្ធ២នាក់ស្ថិតនៅភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ត្រូវបានកម្លាំងនគរបាល ខេត្តត្បូងឃ្មុំចាប់ខ្លួនជនសង្ស័យជាឃាតក ២នាក់ហើយតុលាការបានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនដាក់ពន្ធនាគារហើយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នង ការនគរបាលខេត្តត្បូងឃ្មុំដែលដឹកនាំកម្លាំង បង្ក្រាបបានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ជ្រូក ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ៧ ឃុំ រកាខ្នុរ ស្រុកក្រូចឆ្មារ ចម្ងាយប្រមាណ១គីឡូ ម៉ែត្រពីផ្ទះជនរងគ្រោះ។ ជននេះធ្លាប់ជាប់ពន្ធនាគារចំនួន២លើកពីបទលួច និងប្លន់ នៅឆ្នាំ១៩៨៩ម្តង និងឆ្នាំ២០១២ម្តង ត្រូវបាននគរបាលឃាត់ខ្លួនខណៈកំពុងឆក់ត្រីតាមដងទន្លេ។ រីឯជនសង្ស័យម្នាក់ទៀត ឈ្មោះ មួន ជ្រាយ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្បែរផ្ទះ ជ្រូក ចាន់ ដែលជននេះជាមុខសញ្ញាលួចប្លន់ជាមួយឈ្មោះ ជ្រូក ចាន់ កាលពីឆ្នាំ២០១២ទើបនឹងចូលមកមូលដ្ឋានវិញថ្មីៗ ។

លោកស្នងការនគរបាលបានបន្តថា ក្រោយបង្ក្រាបកម្លាំងនគរបាលជំនាញបាន ដកហូតដាវមួយដើមជាប់ស្នាមឈាម មនុស្ស និងទើបលាងសម្អាតតែលាងមិន ជ្រះ។ កណ្តៀវមួយជាប់ស្នាមឈាមហើយទើបសំលៀងបន្ថែមថ្មីៗ, កាំបិតផ្គាក់ផ្លែត្ រង់មួយជាប់ស្នាមឈាមមនុស្ស, សំណាក នៅលើដីក្បែរអាងទឹកផ្ទះជនសង្ស័យមានស្នាមឈាមដែលលាងដាវនិងលាងកាំបិត។

លោកស្នងការបានបន្តទៀតថា ក្រោយ ឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ហើយត្រូវ តុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យទាំង២នាក់នេះដាក់ពន្ធនាគារតែម្ដង ។

លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន បាន រំលឹកថា កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៧ នៅភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូច ឆ្មារមានករណីឃាតកម្មទៅលើប្តីប្រពន្ធស្លាប់យ៉ាងវេទនាដោយបន្សល់ទុកកូន២នាក់ម្នាក់ស្រីនិងម្នាក់ទៀតប្រុសឲ្យនៅ កំព្រា ៕ វណ្ណៈ


ចែករំលែក៖