ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងព្រះសីហនុឃាត់ខ្លួនមនុស្សប្រុស ស្រី ២នាក់ពាក់ពន្ឋ័ករណីចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណី គ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុម១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោកអនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលដឹកនាំប្រតិបត្តិការដោយផ្ទាល់ បានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ជនសង្ស័យឈ្មោះ គង់ និមល ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុមទី១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ លាង ភក្តី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាមួយនេះដែរ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន ៥កញ្ចប់ និងទូរសព្ទ័១គ្រឿង ។

បច្ចុប្បន្នកម្លាំងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖