ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រខូចលើផ្លូវត្រូវរថយន្តដឹកអ្នកដំណើរបុកពីក្រោយរបួសធ្ងន់ស្រាល៩នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាលៈ យ៉ាងហោចណាស់ មានមនុស្សប្រុស ស្រីចំនួន៩នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូចដឹកអ្នកដំណើរ បើកបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៥និង១៥នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះ គីឡូម៉ែត្រ៣៥-៣៦ចំណុច ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តដែលខូចនៅលើផ្លូវជាតិជាប្រភេទរថយន្តកុងតឺន័រម៉ាក NISSAN ពណ៌ខៀវ បៃតង ពាក់ស្លាកលេខ ភ្នំពេញ3A-6555 សណ្តោងសឺមីរ៉ឺម៉កលេខភ្នំពេញ3A-1128 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុគេចខ្លួនបាត់ ។

ចំណែករថយន្តដឹកអ្នកដំណើរដែលបើកបុកគូថរថយន្តកុងតឺន័រម៉ាកTOYOTA SIENNA ពណ៌ទឹកប្រាក់ ប្រភេទ ទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2AN -7701 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។

ជនរងគ្រោះទាំង៩នាក់មានឈ្មោះ៖

1-ឈ្មោះលី ចាន់ធី ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំននៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

2-ឈ្មោះលាង ពុធពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក។

3-ឈ្មោះផូ ហាក់ឡេង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក។

4-ឈ្មោះធា តុលា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។

5-ឈ្មោះជា ហេង ភេទស្រី ១៨ឆ្នាំ មាន នីលំ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។

6-ឈ្មោះតាំង អេង ភេទស្រីអាយុ៥៩ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក។

7-ឈ្មោះ ខន សុធា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកផ្តៅ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិសាត់។

8-ឈ្មោះឃួន យ៉េម ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។

9-ឈ្មោះយ៉ៃ ស្រីវន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ អ្នកបើកបររថយន្តទាំង២នាក់បាន រត់គេចបាត់។

រថយន្តខូចស្រាល ១គ្រឿង ខូចធ្ងន់១គ្រឿង យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគបាលស្រុកកៀនស្វាយ។

សាក្សីឃើញហេតុការបានឲ្យសារព័ត៌មាននគរវត្តដឹងថា មុនពេលគ្រោះថ្នាក់ រថយន្តដឹកកុងតឺន័រខូចនៅលើផ្លូវជាតិ គ្រានោះស្រាប់តែរថយន្តដឹកអ្នកដំណើរបើកបរពីអ្នកលឿងទៅភ្នំពេញខ្វះការប្រុងប្រយ័ត្នបានបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកជិះក្នុងរថយន្តតាក់ស៉ីរងរបួសធ្ងន់ស្រាល៩នាក់ ចំណែករថយន្តខ្ទេចក្បាលខាងមុខ ហើយអ្នកបើកបររថុន្តទាំ២គ្រឿងគេចខ្លួនបាត់ ។

តាមការសន្និដ្ឋានរបស់នគរបាលជំនាញ ករណីនេះកើតឡើងដោយសាតអ្នកបើកបររថយន្តកុងតឺន័រធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នឈប់នៅលើទ្រូងផ្លូវមិនដាក់ភ្លើងសញ្ញាដាក់តែស្លឹកឈើរាបលើថ្នល់។

ដោយឡែកអ្នកបើកបររថយន្តតាក់ស៉ីក៍ធ្វេសប្រហែស ផងដែរ ព្រោះមិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។

បច្ចុប្បន្នរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកអ្នករងរបួសទាំងអស់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ៕ សណ្តោស


ចែករំលែក៖