ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាខ្លាំងបើករថយន្តបុកបង្គោលភ្លើង១ដើម រួចបើករត់នគរបាលតាមចាប់បាន

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តហាយឡិនឌ័រ មិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យ ចង់បាក់ដល់ដីនិងធ្វើឲ្យរថយន្តខូចខាតប៉ែកខាងមុខស្ទើរទាំងស្រុង ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៨២ ក្បែរនឹងផ្លូវចូលអធិការដ្ឋាននគរបាលខណ្ឌ៧មករា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសមិនស្គាល់ឈ្មោះម្នាក់ បើករថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P- 2671 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។ ខណៈពេលមកដល់កន្លែងកើតហេតុ ក្បែរនឹងផ្លូវចូល អធិការដ្ឋាននគរបាលខណ្ឌ៧មករាទៅហើយ មិនដឹងរឿងអីស្រាប់តែរថយន្តនេះបានរេចង្កូតទៅបុកបង្គោលភ្លើងមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ ស្ទើរតែបាក់ដល់ដី តែដោយសារបានខ្សែភ្លើងជួយទប់កុំអីអាចទ្រេតរលំដួលផងក៏មិនដឹង និង សំណាងល្អដែលមិនបណ្តោយឲ្យមានមនុស្សរងរបួសនោះឡើយ ខណៈដែលកើតហេតុរួច អ្នកបើកបររថយន្ត បានបើករត់គេចខ្លួន តែគេចមិនផុត ក៏ត្រូវសមត្ថកិច្ចក្បែរនោះ ដេញតាមឃាត់បាននៅក្បែររបងស្តាតអូឡាំពិកភ្លាមៗ ទើបដឹងថាអ្នកបើកបរស្រវឹងខ្លាំង ។ ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខ នឹងបែកពោងទាំងសងខាង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌ៧មករា បានសហការជាមួយនគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ចុះទៅវាស់វែងយករថយន្ត និងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖