ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ចាន់ សុធា បញ្ចេញកម្លាំងកាន់តែច្រើននៅខេត្តបាត់ដំបង

ចែករំលែក៖

ថ្នាក់លើបានណែនាំឲ្យបញ្ឈប់ការដាក់ប៉ុស្តិ៍ និងទារលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញតាមបែបអនាធិបតេយ្យច្រើនខែមកហើយតែលោក ចាន់ សុធា ប្រធានក្រុម បង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានបញ្ចេញកម្លាំង ពិសេសឲ្យចាំទារប្រាក់ពីឈ្មួញដឹកជញ្ជូនទំនិញគ្រាដែលឈ្មួញខ្លះអះអាងថា បើទោះ បីជាលោក ចាន់ សុធា មិនដាក់ប៉ុស្តិ៍ក៏ពួកគេត្រូវបង់ប្រាក់ទៅតាមទម្លាប់ចាស់ ។

ប្រភពបានឲ្យដឹងថា ដើម្បីលាភសក្ការផ្ទាល់ខ្លួននិងបង់ជូនថ្នាក់លើលោក ចាន់ សុធា បានបញ្ជូនមនុស្សរបស់ខ្លួនឲ្យស្វែងរកប្រយោជន៍ពីបទល្មើសក្នុងទឹកដីខេត្ត បាត់ដំបងបន្ថែមទៀត។ លោក ចាន់ សុធា បានល្មើសទៅនឹងបទបញ្ជាក្រសួងមហា ផ្ទៃក្នុងការបញ្ជូនមន្ត្រីរបស់ខ្លួនឲ្យទៅប្រមូលលាភសក្ការពីឈ្មួញនៅខេត្តបាត់ដំបង ។

ឈ្មួញជាច្រើនដែលមានមនោសញ្ចេតនាបានបង់ប្រាក់ វេរប្រាក់ជូនលោក ចាន់ សុធា មិនដែលខកខានបើទោះបីជាលើកមុនលោកបានដកមន្ត្រីចេញពីប៉ុស្តិ៍ក៏ដោយ តែពេលនេះលោក ចាន់ សុធា បានបញ្ជូនកម្លាំងស្ងាត់ៗដើម្បីរកប្រយោជន៍គ្រប់ច្រកល្ហកនៅក្នុងខេត្តបាត់ដំបងតាមបែបពុករលួយដោយមិនក្រែងញញើតចំពោះបទបញ្ជា របស់ថ្នាក់លើសូម្បីតែបន្តិច ៕

 


ចែករំលែក៖