ព័ត៌មានទាន់ហេតុការណ៍៖

មូលដ្ឋានខណ្ឌដូនពេញហាមដាច់ខាតការយកតម្លៃនៃការផ្ញើម៉ូតូខ្ពស់កប់ពពកពីបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ រដ្ឋបាលខណ្ឌដូនពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ដែលបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មទទួលផ្ញើម៉ូតូទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ អនុវត្តឲ្យបាននូវកិច្ចសន្យារវាងបងប្អូនអាជីវករ ជាមួយនឹងអាជ្ញាធរខណ្ឌកន្លងមក ជាពិសេស រដ្ឋបាលខណ្ឌ សូមហាមដាច់ខាតការយកតម្លៃនៃការផ្ញើម៉ូតូខ្ពស់កប់ពពកពីបងប្អូនប្រជាពលរដ្ឋទូទៅដែលមកកម្សាន្តក្នុងឱកាសនេះឡើយ ។

រដ្ឋបាលខណ្ឌ សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖

១-មិនអនុញ្ញាតឲ្យយកតម្លៃផ្ញើម៉ូតូលើសពី ១,៥០០៛-២,០០០៛/គ្រឿង

២-រក្សាឲ្យបាននូវចិញ្ចើមផ្លូវអ្នកថ្មើជើង

៣-ហាមយកសួនច្បារ-ស្មៅសួន ធ្វើអាជីវកម្មផ្ញើយានយន្ត

៤-គោរពឲ្យបាននូវកិច្ចសន្យាជាធរមាន ។

ក្នុងករណីរដ្ឋបាលខណ្ឌ ពិនិត្យឃើញថា មានការយកតម្លៃលើសពីចំនួនខាងលើនោះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតដោយមិនលើកលែងឡើយ ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងបញ្ហាខាងលើនេះផងដែរ ។

រាល់ការរាយការណ៍របស់មហាជន ត្រូវបានរក្សាការសំងាត់ ៕ ស តារា


ចែករំលែក៖