ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ប្រជាជាតិខ្មែរទាំងមូលត្រូវរួមគ្នាការពារសុខសន្តិភាពឲ្យបានគង់វង្សដើម្បីអភិវឌ្ឍន៍ប្រទេស ជាតិឆ្ពោះទៅកាន់ការរីកចម្រើន

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ប្រជាជាតិ ខ្មែរទាំងមូលត្រូវរួមគ្នាការពារសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីអភិវឌ្ឍន៍ប្រទេស ជាតិឆ្ពោះទៅកាន់ការរីកចម្រើន ដោយត្រូវចៀសវាង ការធ្វើនូវអំពើណាមួយ ដែលនាំឲ្យប្រទេសជាតិ អន្តរាយសារជាថ្មីម្តងទៀត។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ បែបនេះ ក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្ធផ្សាយ ស្តីពីបច្ចុប្បន្នភាព នៃស្ថានភាពនយោបាយនៅកម្ពុជា នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ប្រជាជាតិខ្មែរ ទាំងមូលត្រូវរួមគ្នាការពារសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីនាំប្រទេសជាតិឆ្ពោះ ទៅកាន់ការរីក ចម្រើនបន្ថែមទៀត ដោយត្រូវចៀស វាង ការធ្វើនូវអំពើណាមួយ ដែលនាំឲ្យប្រទេសជាតិ អន្តរាយសារជាថ្មីម្តងទៀត។

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ១៩៩៣ ត្រង់មាត្រា៣៥ បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ របស់ប្រទេសជាតិ។ សេចក្តីស្នើទាំង ឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះ ស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ។ ជាមួយនេះតាមមាត្រា ៣៩ នៃរដ្ឋធម្មនុញ្ញ ក៏បានចែងថា ប្រជាពល រដ្ឋមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទាមទារ សំណងជួសជុលការខូចខាត ដែលបណ្តាល មកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិក នៃអង្គការទាំងនោះ។ ដើម្បីឆ្លើយតបទៅនឹង ខ្លឹមសារនេះ ច្បាប់ ពិតជាអាចដើរតួនាទី ដើម្បី ជួយរកយុត្តិធម៌ និងដោះស្រាយ រាល់សំណូមពរជូនប្រជាពលរដ្ឋបាន។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចលោកខិតខំកៀងគរ អ្នកវិនិយោគ ទុនពីវិស័យឯកជនឲ្យមកបណ្ដាក់ទុន វិនិយោគលើគ្រប់វិស័យ ដោយរក្សាកំណើនសេដ្ឋកិច្ចរង្វង់៧% ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើនផងដែរ ។ រាជរដ្ឋាភិបាលបានបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀតនិងថែរក្សាស្ថេរភាពព្រម ទាំងជំរុញការ នាំចេញផលិតផលវិស័យ ការងារ,ឧស្សាហកម្ម ,កសិកម្ម និងកសិផល ជាច្រើនប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស និងកំពុង ពង្រីកការអភិវឌ្ឃ លើវិស័យការងារ កសិកម្ម ឧស្សាហកម្ម និងបន្តរកទីផ្សារលក់កសិផល របស់ប្រជាកសិករ កម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ជាពិសេសការ នាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេស ឲ្យមានតម្លៃខ្ពស់ ៕ សំរិត


ចែករំលែក៖