ខេត្តកំពង់ស្ពឺៈ នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ គឺជាខួប ៦៤ឆ្នាំ ដែលកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ត្រូវបានប្រកាស បង្កើតឡើងជាផ្លូវការ ជាខឿនការពារជាតិ ការពារបូរណភាពទឺកដី ការពារអធិបតេយ្យជាតិ ពីការឈ្លានពាន របស់សត្រូវ។
ពិធីអបអរសាទរខួប៦៤ឆ្នាំ ថ្ងៃកំណើត(ខ.ភ.ម) រៀបចំឡើងនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នាវិទ្យាស្ថាន ទ័ពជើងគោក ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ដោយមានការអព្ជេីាញចូលរួមពីសំណាក់មន្ត្រីរាជការ ស្ថាប័នសីុវិល កងកម្លំាងប្រដាប់អាវុធ ទាំងបីប្រភេទយ៉ាងច្រេីនកុះករផងដែរ ។
ក្នុងរយៈពេល ៦៤ឆ្នាំមកនេះ (ខ.ភ.ម) បំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិ ការពារបូរណភាពទឹកដី អធិ បតេយ្យជាតិ ការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ខ.ភ.ម បានចូលរួមក្នុងសកម្មភាពនានាជា ច្រើនទៀត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ក៏ដូចជាថែ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រយុទ្ធប្រឆាំងនឹងបទ ល្មើស នានា រួមទាំងកិច្ចការសង្គមផងដែរ៕ សុខដុម