ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់នៅមុខភោជនីយដ្ឋានទន្លេសាប បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តព្រូសយ៉ាងពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យឯកជនជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូទៅបុកជាមួយរថយន្តព្រូសដែលធ្វើដំណើបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខភោជនីយដ្ឋាន ទន្លេសាប តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ កែងផ្លូវលេខ១៣ ស្ថិតក្នុសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុនោះគឺ គេសង្កេតឃើញរថយន្តព្រូសគ្រឿង ដែលជាប្រភេទរថយន្តតាក់សុី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0615 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះសុីសុត្តិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ខណៈជិះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តព្រូសខាងលើបានរ៉េចង្កូតមកគៀនផ្លូវខាងឆ្វេង បំរុងបត់ទៅផ្លូវលេខ១៣ តែមិនទាន់និងបត់ផង ក៏ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FY-9294 បានធ្វើដំណើក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយរថយន្តព្រូស ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូ រងរបួសយ៉ាងធ្ងន់ និងបណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ និងរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជនដឹកយកទៅជួយសង្គ្រោះភ្លាមៗ ។ បន្ទាប់មក សមត្ថមូលដ្ឋានដែលជំនាញខាងចរាចរណ៍ បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំភាគីទាំង២ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕ ស តារា


ចែករំលែក៖