ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់សណ្ឋាគារ THE PENINSULA HOTEL

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់សណ្ឋាគារ THE PENINSULA HOTEL ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានធ្វើដំណើរតាមរថយន្តពីតំបន់ក្លាក មកកាន់ទីក្រុងម៉ានីលអស់រយៈពេល០១ម៉ោងកន្លះរួចមក។

តាមកម្មវិធីសម្រាប់ថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមប្រជុំទ្វេភាគីជាមួយប្រទេសឡាវ និងប្រទេសរុស្សីនៅម៉ោង ៥:00 ល្ងាចនេះ មុននឹងអញ្ជើញចូលរួមពិធីជប់លៀងពិសេស (Gala Dinner) ដើម្បីអបអរខួបលើកទី៥០ របស់អាស៊ាន។

គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ នឹងជម្រាបជូននូវកម្មវិធី និងព័ត៌មានជាបន្តបន្ទាប់ទៀតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១នេះ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ និងរីករាយថ្ងៃចុងសប្ដាហ៍គ្រប់ៗគ្នា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖