ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវនគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួនជាមួយនឹងថ្នាំញៀន១០កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២៣និង៥៥នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន១ករណី ស្ថិតនៅ ក្រុម១០ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជន សង្ស័យ១នាក់ ឈ្មោះ ហៃ សុងអេង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាអ្នកបកប្រែ ភាសាចិន។

ព្រមទាំងចាប់យកបាន ថ្នាំញៀន មេតំហ្វេតាមីន ចំនួន១០កញ្ចប់(ធំ ៣កញ្ចប់ និងតូច ៧កញ្ចប់),ថ្នាំញៀនអិចស្តាស៊ី ចំនួន១គ្រាប់ និងទូរស័ព្ឌ ២គ្រឿង ។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ឆ្លាម សមុទ្រ


ចែករំលែក៖