ព័ត៌មានទាន់ហេតុការណ៍៖

អាវុធដែលក្រុមភេរវកម្ម IS ប្រើប្រាស់បានបញ្ជូនពីប្រទេសទួរគី

ចែករំលែក៖

តាំងពីដើមមកក្រុមIS បានលក់ប្រេង ទៅឲ្យប្រទេសទួរគី ដើម្បីទិញអាវុធ និង យកប្រាក់ទៅចំណាយលើសកម្មភាពរបស់ខ្លួន។ រុស្ស៊ីបានបាញ់កម្ទេចរថយន្តដឹកប្រេងជាច្រើនដែលដឹកទៅកាន់ប្រទេសទួរគី។ ប៉ុន្តែពេលនោះ គេមែនមិនទាន់រកឃើញថាទួរគីជាអ្នកលក់អាវុធទៅឲ្យក្រុម IS នោះឡើយ។

ឯកសារសម្ងាត់ស្តីពីប្រតិបត្តិការ របស់ អង្គការស៊ើបការណ៍សម្ងាត់ជាតិ (MIT) បានបង្ហាញថា ប្រទេសទួរគីបានបំពាន ច្បាប់ ដោយសារបានផ្គត់ផ្គង់អាវុធ ទៅឲ្យ ក្រុមជីហាដ នៅក្នុងប្រទេសស៊ីរី ប៉ុន្តែត្រូវ បានសង្គ្រោះ ដោយលោក Erdogan និង បំបិទមិនឲ្យមាន ការស៊ើបអង្កេត ។

ឧបទ្ទវហេតុនេះបានកើតឡើង នៅ តាមព្រំដែនស៊ីរី នៅទីក្រុង Kırıkhan ក្នុង ខេត្ត Hatay ភាគខាងត្បូង នៃប្រទេសទួរគី នៅពេលដែលព័ត៌មានមួយ ត្រូវបានទទួល ដោយ កងរាជអាវុធហត្ថ នៅថ្ងៃទី១ ខែ មករា ឆ្នាំ២០១៤ វេលាម៉ោង ១៦:០០ នៅលើខ្សែទូរស័ព្ទសង្គ្រោះបន្ទាន់ សាធា រណៈលេខ ១៥៦ ។ ព័ត៌មាននោះមាន លក្ខណៈយ៉ាងច្បាស់លាស់ ដែលបាន រៀបរាប់ពីស្លាកលេខ របស់ត្រាក់ទ័រ (06 BR 8860) និងកន្ទុយរបស់វា (06 DE 3290) ។ វាបានកំណត់អត្តសញ្ញាណ រថយន្តអមការពារ ជាប្រភេទរថយន្ដ Fiat Linea លេខ 31 Y 5060 ។ ភ្លាមៗនោះ ក៏បានបញ្ជូនការហៅនោះ ទៅកងវរសេនា ធំ Kırıkhan ត្រូវហើយក៏បានចងក្រង ជា របាយការណ៍មួយ ដោយមេបញ្ជាការ ពីរ នាក់ គឺលោក អុីប្រាហ៊ីម កាបឡាន និង ម៉ាមូត ហ្គូជើរ និងបញ្ជូនទៅមន្ដ្រីបញ្ជាការ ឱ្យពិនិត្យឡើងវិញ ។

កងរាជអាវុធហត្ថស្ទាក់ចាប់ បានរថយន្ត ដែលនៅជិត Kırıkhan និងបានព្យាយាមដើម្បីស្វែងរកទំនិញ។ ប៉ុន្តែជនសង្ស័យ នៅក្នុងរថយន្ត អមការពារបាននិយាយថា ពួកគេជាមន្រ្តីស៊ើបការណ៍សម្ងាត់ ដែលធ្វើ ការងារឱ្យ MIT ហើយមិនអនុញ្ញាត ឱ្យមានការអនុវត្ដការស្វែងរកនិងការរឹបអូសនោះទេ ។

ពួកគេមិនបានបង្ហាញ អត្តសញ្ញាណ ប័ណ្ណ របស់ពួកគេហើយក៏មិនបានបង្ហាញឯកសារណា ដែលបង្ហាញថាការដឹកជញ្ជូន ត្រូវបានអនុញ្ញាត ដោយយោងទៅតាម ច្បាប់ ដែលបានបង្កើត និងបទបញ្ញត្តិតឹងរឹុង ក្នុងការដឹកជញ្ជូនអាវុធ និងសម្ភារផ្ទុះនោះ ឡើយ។ មានមនុស្សពី ១២ ទៅ ១៥ នាក់បានមកដល់កន្លែងកើតហេតុ ពីភ្នាក់ ងារចារកម្ម ហើយបានរារាំងការស្វែង រកឡាន។ ព្រះរាជអាជ្ញានៅក្នុងករណីនេះ គឺលោក Yaşar Kavalcıoğlu បានចាត់តាំង ដោយលោក Takçı ជាអ្នកដែលបានចេញ បញ្ជាស្វែងរក និងការចាប់នោះ ៕ ម៉ែវ សាធី


ចែករំលែក៖