ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម្ចាស់ទុកម៉ូតូប្រហែសលួចបានតែប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ស្ទាក់ចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូគេមួយគ្រឿង ខណៈម្ចាស់ម៉ូតូទុកនៅលើភ្លឺស្រែ តែជិះរត់មិនរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧ ស្ថិតនៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត បារាំង ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង Honda Dream C125 ពណ៍ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខ តាកែវ 1K-6255 ដែលជាកម្មសិទ្ធរបស់ឈ្មោះ ចែម ទ្រី ភេទប្រុស អាយុ៤០ ឆ្នាំ មានទីលំនៅភូមិ ឃុំ ខាងលើ ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុបុរសជាម្ចាស់ម៉ូតូ បានទុកម៉ូតនៅលើភ្លឺស្រែ ហើយចុះទៅដាក់មងនៅក្នុងស្រែ បន្ទាប់មកជនសង្ស័យឃើញឪកាសល្អក៏បានធ្វើសកម្មភាពលួច ភ្លាមនោះប្រជាពលរដ្ឋក៏បានឃើញ និងបានជួយស្ទាក់ចាប់បានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងសាកសួរដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖