ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនseatelបើកបុកក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំស្លាប់ ពេលដែលបុរសម្នាក់បានបើកបររថយន្តរបស់ក្រុមហ៊ុន seatel បើកមិនប្រុងប្រយ័ត្នក្នុងទិសដៅពីលិចបត់មកត្បូងស្រាប់តែមានក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវពីលិចមកកើត រេចង្កូត ក៏ទៅបុកក្មេងប្រុសនោះស្លាប់ភ្លាមៗតែម្ដង។

ភ្លាមៗនោះដែរ ត្រូវបាននគរបាលឃាត់ខ្លួនអ្នកបើកបរ បន្ទាប់ពីបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់, ដោយសារការបើកបរមិនគោរពច្បាប់គឺបើកបរហួសល្បឿនកំណត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបណ្ដោយផ្លូវជាតិ៥៩ ចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះមុំ សុខនឿន ភេទប្រុស អាយុ៤៩ ឆ្នាំមុខរបរបើកបររថយន្ត រស់នៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (គ្មានរបួស) (បើកបររថយន្តម៉ាកFOTON ពាក់ស្លាកលេខ ភ្នំពេញ 3D-7370 ខូចខាតតិចតួច។ ចំណែកជនរងគ្រោះជាក្មេងប្រុសនោះឈ្មោះ រិន រិទ្ធី អាយុ០៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ស្លាប់នៅនឹងកន្លែងកើតហេតុ។

តាមការសន្និដ្ឋានរបស់មន្ត្រីសមត្ថកិច្ចចរាចរណ៍ខេត្តបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនហួសល្បឿនកំណត់មិនគោរពច្បាប់ និងក្មេងប្រុសមុននឹងរត់ឆ្លងផ្លវមិនមើលស្ដាំឆ្វេងបណ្ដាឱ្យរថយន្តបុក។

បច្ចុប្បន្នសាកសពក្មេងប្រុសត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកបុរសម្នាក់ជាអ្នកបើកបរត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីចាត់ការតាមនីតិវិធី៕ ស សារ៉េត


ចែករំលែក៖