ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសតែងតាំងលោកស្រី មុំ ចាន់ដានី ជាប្រធានមន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញជំនួសលោកសន សុផល ទៅកាន់តំណែងថ្មី

ចែករំលែក៖

ភ្នំពេញ៖ ប្រកាសតែងតាំងលោកស្រី មុំ ចាន់ដានី ជាប្រធាន មន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញជំនួសលោកសន សុផល ទៅកាន់តំណែងថ្មី នៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ។ ពិធីប្រកាសតែងតាំងនេះ ប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីភាព លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមជាសេនាធិការរបស់រដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីចំណុះអោយរដ្ឋបាលរាជធានីបានបំពេញការងារយ៉ាងល្អនាពេលកន្លងមកនេះ។
លោកបន្ដថា៖ ការប្រកាសតែងតាំងនេះ ធ្វើឡើងជាធម្មតា ទៅតាម នីតិវិធី នៃច្បាប់ ជាក់ស្តែងសម្រាប់ពេលនេះគឺបានប្រកាស់តែងតាំងលោកស្រីមុំ ចាន់ដានី ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ជំនួសលោកសន សុផល ។ ដូច្នេះលោកស្រីប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ ប្រកបដោយជោគជ័យនិងសហការការ សាមគ្គីភាពអោយបានល្អ ដើម្បីជម្រុញអោយមន្ទីរនេះកាន់តែទទួលបានការគាំទ្រ មានជំនឿជឿទុកចិត្តមកលើមន្ទីរនេះ។

លោកស្រីមុំ ចាន់ដានី បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកស្រីនឹងយកអស់កម្លាំងកាយចិត្តបំរើការងារជូនប្រជាពរដ្ឋ និងបង្កើនការងារអោយបានទ្វេដង ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ ដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់អោយមានសុវត្ថិភាព ។លោកស្រីថា ក្នុងនាមលោកស្រីជាប្រធានមន្ទីរនេះលោកស្រីនឹងបំពេញលើការងារនេះ អោយកាន់តែល្អ ដោយត្រូវជួយទាំងកាយនិងចិត្តដល់អ្នកមានបញ្ហាគ្រឿងញៀននិងជនអាណាថាជាដើម។

លោកវង សូត បានបញ្ជាក់ថា៖ ដើម្បីសម្រេចភារកិច្ចនេះឱ្យបានល្អ មន្ទីរត្រូវខិតខំលើកផែនការ ការងារ ច្បាស់លាស់ និងចំគោលដៅដើម្បីអនុវត្តន៍ដោយរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ខណ្ឌ សង្កាត់។

លោកបន្ដថា៖ ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់ កិច្ចការដែលរាជ រដ្ឋាភិ បាល បានប្រគល់ជូន ដោយអនុវត្តន៍ឱ្យបានជាក់ស្ដែង នូវការ កែ ទម្រង់ ស៊ីជម្រៅ លើគ្រប់ វិស័យ របស់រាជ រដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយអនុវត្តន៍ តាម ពាក្យ ស្លោក ” បម្រើ ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុល ភាព ប្រទេសជាតិ” ៕  សំរិត


ចែករំលែក៖