ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកស្នាក់នៅចាស់ទ្រុឌទ្រោមមួយគ្រឿង ខូចខាត៨លានរៀល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ទូកស្នាក់នៅចាស់ទ្រុឌទ្រោមមួយគ្រឿងបានលិចបង្កការភ្ញាក់ផ្អើល ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

សេចក្តីរាយការណ៍បានឲ្យនគរវត្តដឹងថា ទូកស្នាក់នៅនេះមានទំហំបណ្តោយប្រវែង១១ម៉ែត្រ ទទឹង៤ម៉ែត្របានលិចកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ម្ចាស់ទូកឈ្មោះ ដុះ ជា ភេទប្រុស អាយុ៥៦ឆ្នាំ រសនៅភូមិព្រែក ឃុំរាំងទិល
ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានអះអាងថា ទ្រព្យសម្បត្តិដែលបាត់បង់ទៅជាមួយទូកស្នាក់នៅចាស់ទ្រុឌទ្រោមនោះសរុបជាទឹកប្រាក់៥ពាន់ដុល្លារ ស្មើប្រហែល៨លានរៀល។

ជាមួយគ្នានេះដែរ សមត្ថកិច្ចអះអាងថា ករណីលិចទូកស្នាក់នោះរបស់ឈ្មោះ ដុះ ជា ខាងលើមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ ប៉ឹម​ ពិន


ចែករំលែក៖