ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនពីរនាក់ម្តាយកូនពាក់ព័ន្ធសារធាតុញៀនជិត១០០០គ្រាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ សមត្ថកិច្ចខេត្តស្ទឺងត្រែងបានចាប់ខ្លួនជនសង្ស័យ២នាក់ម្តាយ កូន ពាក់ព័ន្ធថ្នាំញៀន៥កញ្ចប់ធំ ប្រភេទ(WYពណ៍ក្រហម) ជិត១០០០គ្រាប់ កាលពីវេលាម៉ោង២១ និង៣០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ត្រង់ទីតាំងផ្ទះមួយកន្លែង នៅជាប់ក្លោងទ្វាវត្តផាបាំង ស្ថិតនៅក្នុងភូមិផាបាំង ឃំុថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

លោក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ឱ្យដឹងថាៈ ជនសង្ស័យឈ្មោះសីុម៉ន ជីឡែន ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរជាកសិករ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឃំខាងលើ និងឈ្មោះ វណ្ណា ឃឹម ភេទស្រី មានអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឃីណាក ស្រុកម៉ើងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិ ឃំុកើតហេតុខាងលើ (ជាម្ចាស់ផ្ទះដែលប្រព្រឹត្តបទល្មើសថ្នាំញៀន) ។

លោកបានបញ្ជាក់ថា ថ្នាំញៀន ជាថ្នាំគ្រាប់wyពណ៌ទឹកក្រូច ប្រភេទមេតំហ្វេតាមីនមានចំនួន៥កញ្ចប់ធំ ស្មើនិងចំនួន៩៧៦គ្រាប់ ចាប់យកពីជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួចបញ្ជូនខ្លួនបន្តទៅកាន់តុលាការតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖