ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុប៖ ពេលមានទុក្ខលំបាកទើបមានភាពជិតស្និទ្ធិគ្នា

ចែករំលែក៖

កិច្ចព្រមព្រៀងការពារជាតិរួមរបស់ សហគមន៍អឺរ៉ុប EU ដែលបានលើកឡើង តាំងពីជាង៥០ឆ្នាំមុន រហូតមកទល់ពេល នេះទើបក្លាយជាការណ៍ពិត។ ប្រទេសចំនួន ២៣បានចុះកិច្ចព្រមព្រៀង ការពារជាតិរួម ដែលជាគន្លឹះសំខាន់បំផុតរបស់អឺរ៉ុប។

ការឈានដល់លទ្ធផលខាងលើគឺក្រោយពេលដែលប្រទេសអង់គ្លេសបានសម្រេចចាកចេញពីអឺរ៉ុប ហើយអាមេរិក ជំរុញឲ្យ អឺរ៉ុប ចំណាយប្រាក់សម្រាប់សកម្មភាពការពាររបស់អាមេរិក។

បារាំងនិង អាល្លឺម៉ង់ គឺជាប្រទេសដឹកនាំនៅក្នុងការបង្កើតកម្លាំងការពាររួម ក្រោយ រយៈពេលយូរមិនបានមានសម្រេចគឺ៧០ឆ្នាំកន្លងមក។

ច្បាប់ការពាររួមខាងលើបានស្នើឡើងនៅឆ្នាំ១៩៥០ ហើយរងការប្រឆាំងពី ប្រទេសអង់គ្លេស រហូតមកទល់ពេលនេះ អង់គ្លេសបានចាកចេញពីអឺរ៉ុប ហើយ អាមេរិកទាមទារឲ្យអឺរ៉ុប ចំណាយប្រាក់ សម្រាប់សន្តិសុខ ទើបជំរុញឲ្យអឺរ៉ុប ត្រូវ បង្កើនកម្លាំងការពារដោយខ្លួនឯង។

អឺរ៉ុប បានបង្ហាញពីគោលបំណងបង្កើតកម្លាំងទាហានដាច់ដោយឡែករបស់ខ្លួន ឯករាជ្យពីអាមេរិក ដើម្បីទប់ទល់ជាមួយ រុស្ស៊ី នៅតាមព្រំដែនផងដែរ។ ការបង្កើត កម្លាំងអឺរ៉ុប គឺជាការបើកទំព័រថ្មីសម្រាប់ សកម្មភាពការពារជាតិ។

បណ្តារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិមកពី២៣ប្រទេស ក្នុងតំបន់ អឺរ៉ុប បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួម ដែលរៀបចំឡើងនៅទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ហើយសន្ធិ សញ្ញានោះ នឹងត្រូវបានមេដឹកនាំប្រទេសទាំង២៣ចុះហត្ថលេខានៅខែធ្នូខាងមុខ។

ក្រុមអ្នកគាំទ្រសន្ធិសញ្ញាខាងលើបានបញ្ជាក់ថា ពេលទទួលបានជោគជ័យក្នុងការបង្កើតកម្លាំងការពាររួម ប្រទេសជា សមាជិកទាំង២៣ នឹងនាំមកឲ្យអឺរ៉ុប នូវ តួនាទីល្អជាងនេះក្នុងការដោះស្រាយវិបត្តិនៅក្រៅប្រទេស។ នៅពេលដំបូង នឹងត្រូវចំណាយប្រាក់៥ពាន់លានអឺរ៉ូ ដើម្បីទិញ អាវុធ និងស្រាវជ្រាវលើសកម្មភាពការពារជាតិ៕ ម៉ែវ សាធី


ចែករំលែក៖