ប្រទេសទាំងអស់នៅលើពិភពលោកបានព្រមព្រៀង ស្តីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីស លើកលែង តែអាមេ រិកប៉ុណ្ណោះដែលដកខ្លួនចេញ។ ទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិក ដែលមិន បានបំពេញកាតព្វកិច្ចរួមរបស់ពិភពលោក ក្នុងនាមជាប្រទេសមហាអំណាច។
ក្រុមអ្នកឯកទេសលើកឡើងថា ដោយសារតែសេដ្ឋកិច្ចអាមេរិកមានការរីកចម្រើនយឺត ទើបសម្រេចសកខ្លួនចេញ ខ្លាច ត្រូវ បាត់បង់ មហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក ដោយសារតែការកាត់បន្ថយ វិស័យឧស្សាហកម្មដែលបញ្ចេញផ្សែងជាច្រើនចូលក្នុងបរិយាកាស។
នៅពេលនេះដែរ ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក គឺចិន មានសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែការកាត់បន្ថយឧស្ម័នកាបូនិក បញ្ចេញចូលក្នុងបរិយា កាស។យោងតាមតួលេខ របស់ការិយា ល័យស្ថិតិចិន បានបង្ហាញថា សន្ទុះសេដ្ឋ កិច្ចរបស់ចិន បានធ្លាក់ចុះ នៅក្នុងខែតុលា កន្លងទៅ បើប្រៀបធៀនទៅនឹងតួលេខ កាលពីខែកញ្ញា។ ការធ្លាក់ចុះនេះ មិនមែនទាក់ទងតែក្នុងវិស័យផលិតផលឧស្សា ហកម្មទេ សូម្បីតែការប្រើប្រាស់ក្នុងស្រុក ក៏បានធ្លាក់ចុះដែរ។ គេជឿថា ការធ្លាក់ សន្ទុះសេដ្ឋកិច្ចរបស់ចិននេះ គឺមួយផ្នែក ដោយសារគោលនយោបាយ កាត់បន្ថយ ឧស្ម័នពុល ព្រមទាំងគោលនយោបាយ កាត់បន្ថយបំណុលសាធារណៈ និងឯក ជន។
សន្ទុះសេដ្ឋកិច្ច របស់មហាអំណាច លំដាប់ទី២ ហាក់កំពុងតែថយក្រោយ។ ការិយាល័យស្ថិតិចិន បានបញ្ចេញតួលេខ សម្រាប់ខែតុលាកន្លងទៅ ដែលកំណើន សេដ្ឋកិច្ច មានប្រមាណ៦,២% បើប្រៀប ធៀបទៅនឹងខែកញ្ញា គឺមាន ៦,៦%។ តួ លេខធ្លាក់ចុះនេះ បានធ្លាក់ហួសពីការរំពឹង ទុករបស់ គេហទំព័រ Bloomberg News ទៀតផង។
អាចមានមូលហេតុច្រើន ដែលពន្យល់ ការថយចុះនេះ។ លោក Julian Evans-Pritchard អ្នកវិភាគនៅការិយាល័យ Capital Economics បានលើកឡើងថា វិស័យ អលនទ្រព្យនៅចិនបានថយចុះខ្លាំង ដោយ សារនៅតាមទីក្រុងធំៗ គេបានរឹតត្បិត ការសាងសង់។ បន្ថែមពីនេះ ការនាំចេញ របស់ចិនក៏បានថយចុះ ដោយសារតែការ បញ្ជាទិញ បានធ្លាក់ចុះ។ តួលេខរបស់ ការិយាល័យស្ថិតិចិន ក៏បានបង្ហាញអំពី ការថយចុះ នូវតម្រូវការប្រើប្រាស់ ក្នុង ស្រុកចិនដែរ។
មួយទៀត សកម្មភាពផលិតរបស់ចិន ក៏ត្រូវជួបការរាំងស្ទះ ដោយសារតែគោលនយោបាយថ្មីរបស់រដ្ឋាភិបាលចិន ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ ជាក់ ស្តែង រដ្ឋាភិបាលចិន បានដាក់កំហិតឲ្យ រោងចក្រសហគ្រាសធំៗ កាត់បន្ថយការ ផលិតដែលលើសចំនួនត្រូវការ ក្នុងរយៈ ពេលរដូវរងា ដើម្បីកាត់បន្ថយ ការប្រើប្រាស់ ថាមពល និងឧស្ម័នកាបូនិកដែលបញ្ចេញ ចោល។ កម្មវត្ថុការពារបរិស្ថាន គឺជាអាទិ ភាពថ្មី របស់រដ្ឋាភិបាលចិន។
ក្រៅពីហេតុផលបរិស្ថាន នៅមានហេតុ ផលមួយទៀត គឺការកាត់បន្ថយនូវបំណុល សាធារណៈ និងឯកជន។ លោក លីវ អៃហ័រ អ្នកនាំពាក្យការិយាល័យស្ថិតិ ទទួល ស្គាល់ថាវិស័យហិរញ្ញវត្ថុចិន ស្ថិតក្នុង ស្ថានភាពមួយ ដែលពំុមានតុល្យភាព។ លោកបន្ថែមថា លោកប្រធានាធិបតីចិន បានកំណត់គោលដៅថ្មីសម្រាប់ចិន ដែល ឈប់ឲ្យចិន គិតតែពីផលិតដើម្បីនាំចេញ ទៀតហើយ តែចិននឹងត្រូវផ្តល់អាទិភាព ដល់គុណភាពជាចម្បង។ គុណភាពមាន ន័យថា ត្រូវផ្តល់តម្លៃដល់កត្តាបរិស្ថានធម្មជាតិ ការស្រាវជ្រាវបង្កើតថ្មី ក្នុងវិស័យ បច្ចេកវិទ្យា និងជាពិសេស គឺត្រូវសម្អាត នូវបំណុល ដែលអាចជាគ្រោះថ្នាក់ដល់ ប្រព័ន្ធហិរញ្ញវត្ថុចិនទៅថ្ងៃមុខ៕ ម៉ែវ សាធី