ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រីនុត នន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាកំណើតកងយោពលខេមរភូមមិន្ទ និងត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ត្រីនុត នន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតំណាងឧត្តមសេនីយ៍ត្រីសែ វុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអប់អរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាកំណើតកងយោពលខេមរភូមមិន្ទ និងត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តយ៉ាងច្រើនកុះករផងដែរ។

ក្នុងពិធីអប់អរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាកំណើតកងយោពលខេមរភូមមិន្ទ និងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗនោះដែរលោកឧត្តមសេនីយ៍ត្រីនុតនន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងរបានមានប្រសាសន៍ថា គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅតែបន្តធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិ អន្តរជាតិព្រមទាំងត្រៀមកម្លាំងមធ្យោបាយសម្ភារ:គ្រឿងបំពាក់ អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ។

ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការអោយមានប្រសិទ្ធិភាពខ្ពស់ និងបន្តការកសាងបណ្ដាញផ្ដល់ព័ត៌មានតាមមូលដ្ឋានបន្ថែមទៀត។

មិនតែប៉ុណ្ណោបន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងផ្សព្វផ្សាយ បទបញ្ជាសារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ជូន។

បន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក និង តាមបណ្ដាអង្គភាពមូលដ្ឋានក្រុង ស្រុក ត្រូវជំរុញការងារប្រឡងប្រណាំង បង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីឧបត្ថម្ភបន្ថែមលើការហូបចុករបស់កងកម្លាំង បន្តការងារជួសជុល កសាងសំណង់ផ្សេងៗ និងយកចិត្តទុកដាក់ លើសុខុមាលភាពទ័ពឲ្យមានអនាម័យ ការពារជម្ងឺឆ្លងគ្រប់ប្រភេទផងដែរ។

ក្នុងឱកាសនោះលោក ក៏បានជម្រុញដល់នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់រួមគ្នាអប់រំកសាងខ្លួនប្រកាន់ខ្ជាប់នូវសីលធម៌អាវុធហត្ថទាំង៥ចំណុចផងដែរ។

បន្ទាប់មកក៏មានពិសារបាយសាគ្គីយ៉ាងភាពស្និតស្នាលបំផុតជាមួយថ្នាក់ដឺកនាំ និងមន្ត្រីក្រោមឪវាទរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀងផងដែរ៕ យឹម សុថាន


ចែករំលែក៖