ខេត្តកំពង់ធំ៖ ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋរាប់រយគ្រូសារកើតទុក្ខមិនសុខចិត្ត ព្រមទាំងរិះគន់ចំពោះដោះស្រាយ របស់ លោកអភិបាលស្រុកសណ្តាន់ថា គ្មានភាពសុក្រិត គ្មានភាពយុត្តិធម៌ គ្មានទល្យភាព មិនអាចទទួលយកបាន ដោយសារតែនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ លោក ឡង់ គីសឹង អភិបាលស្រុក សណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញមកដោះស្រាយទំនាស់ (រឿងរ៉ាវចៅអធិការវត្ត និងអាចារ្យគណៈកម្មការវត្តឈើទាល ដែលឈ្លោះគ្នា ដោយសារលាភសក្ការ) នៅ ក្នុងវត្តឈើទាល ភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ខេត្តកំពង់ធំ ក្នុងខណ:ដែលចៅអធិការវត្តព្រះតេជគុណ វន លន់ បានធ្វើសង្ឃទាន និងបុណ្យឆ្លងកុដិបណ្តោះអាសន្ននោះ ដោយមានអ្នកចូលរួមមានទាំងព្រះសង្ឃនិងឧបាសក ឧបាសិកាប្រមាណជាង៤០( អង្គ/នាក់) សុទ្ធសឹងតែជាសាច់ញាតិញោមលោកទាំងអស់ឲ្យលើកដៃគាំទ្រចៅអធិការវត្តបន្តទៀត ខណៈនោះ លោក អភិបាលស្រុក បានសម្រេចរំលាយរំសាយ អាចារ្យគណ:កម្មការវត្ត ចោល ហើយរក្សាចៅអធិការវត្តឲ្យនៅគង់ក្នុងវត្តដដែល ទើបធ្វើឲ្យអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តឈើទាលបានរិះគនខ្លាំងៗ ចំពោះអភិបាលស្រុកថា ការដោះស្រាយនេះគ្មានភាពយុត្តិធម៌ប្រៀបដូចជាការសំដែងដើម្បីបំភាន់ភ្នែកមហាជន។
ពលរដ្នបង្ហើបប្រាប់ថា ប្រសិនបើចៅអធិការព្រះតេជគុណ វន លន់ នៅតែគង់ក្នុងវត្តហើយកាន់បច្ច័យកសាងនោះ ពុទ្ធបរិស័ទមិនពេញចិត្ត និងមិនទុកចិត្តធ្វើបុណ្យនោះទេ ព្រោះវាខុសទៅនឹងដំណោះស្រាយនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងវត្តទឹកម្លាងកន្លងទៅ គឺក្រោមអធិបតីភាព ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និង ព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បាននិមន្តចូលរួម និងមានការចូលរួមពី អភិបាលស្រុក មន្ទីរធម្មការនិងសាសនាស្រុក អាជ្ញាធរភូមិឃុំព្រមទាំងអាចារ្យគណ:កម្មការមានវត្ត ដែលកាលណោះ សម្រេចរំលាយរំសាយអាចារ្យគណ:កម្មការ និងចៅអធិការចោលរួចហើយ ៗឲ្យអាជ្ញាធរដែលពាក់ព័ន្ធរៀបចំឯកសារជាថ្មី ។
ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តរាប់រយនាក់បានលើកឡើងទៀតថា បើនៅតែដោះស្រាយរបៀបកាន់ជើងបុគ្គលមួយចំនួននោះវានឹងធ្វើឲ្យបះពាល់ដល់ផលប្រយោជន៍រួមនៃសាសនាជាមិនខាន ហើយក៏មិនអាចមានស្ថេរភាពបានដែរ ។ ក្នុងនោះប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដែលរស់នៅក្នុងភូមិ បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយរកដំណោះស្រាយជំលោះដ៏រ៉ាំរ៉ៃប្រមាណជាង១ឆ្នាំមកហើយ ឲ្យបានសមស្រប់ដែលអាចទទួលយកបាន និងប្រសិនបើចង់ឲ្យពុទ្ធសាសនាមានភាពរីកចំរើនទៅបាន ក៏អាស្រ័យដោយព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឧបាសក ឧបាសិកាផងដែរ ចុះបើអ្នកទាំងអស់គ្នាមិនចុះសម្រុងគ្នាផងនោះ មិនអាចឲ្យសាសនាមានភាពរីកចម្រើនបានដែរ។
ពាក់ព័ន្ធនឹងរឿងរ៉ាវទាំងនេះ លោក ឡង់ គីសឹង ធ្លាប់បានប្រាប់ក្នុងកិច្ចសម្ភាសថា គ្មានការបិតវត្តអារ៉ាមរយះពេល៣ខែនោះទេ ចំពោះវិវាទរវាង ចៅអធិការ និងគណះកម្មា នេះបានសម្រប់សម្រួលច្រើនដង់ហើយ តែពេលនេះបាននិមន្ដព្រះសង្ស ចេញពីវត្តហើយ ហើយរលាយគណះកម្មាវត្តចោល រួចរើសថ្មី ដើម្បើបញ្ចប់វិវាទនេះ៕ ប៊ុន រិទ្ធី