ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទាត់នារីខ្សោយសតិបញ្ញាខេត្តបាត់ដំបងឈ្នះពានរង្វាន់ 6th Special Olympics Southeast Asia Unified 5 a-side Football Tournament

ចែករំលែក៖

ប្រទេសថៃ ៖ តាមសេចក្តីរាយការណ៍ ពីប្រតិភូដឹកនាំកីឡាការិនីខ្សោយសតិបញ្ញា របស់ខេត្តបាត់ដំបង បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ក្រុមកីឡាការិនីខេត្តបាត់ដំបង តំណាងឲ្យកម្ពុជា បានឈ្នះពានរង្វាន់បាល់ទាត់ រដូវកាល 6th Special Olympics Southeast Asia Unified 5 a-side Football Tournament នៅទីក្រុងបាងកក ប្រទេសថៃ ។

លោក លី ដូណូរី ប្រធានក្លិបបាល់ទាត់ Special ខេត្តបាត់ដំបងបានឲ្យដឹងថា ការប្រកួតនេះ មានក្រុមកីឡាការិនីខ្សោយសតិបញ្ញាចំនួន៤ប្រទេស គឺម្ចាស់ផ្ទះថៃមាន២ក្រុម, ហ្វីុលីពីន១ក្រុម, ឥណ្ឌូនេស៊ី១ក្រុម និងកម្ពុជា១ក្រុម ដែលជាក្រុមកីឡាការិនីខ្សោយសតិបញ្ញាខេត្តបាត់ដំបង ក្នុងស្រុកថ្មគោលតំណាងឲ្យប្រទេសកម្ពុជា ។

ក្រុមកីឡាការិនីខ្សោយបញ្ញាកម្ពុជាបានលេងឈ្នះ៤ប្រកួតស្មើ១ប្រកួត ក្នុងនោះប្រកួតដំបូងលេងស្មើជាក្រុមហ្វុីលីពីនក្នុងលទ្ធផលបច្ចេកទេស១-១។បន្ទាប់មកក្រុមកម្ពុជាបានយកឈ្នះក្រុមឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៦-១, ឈ្នះក្រុមទី២របស់ថៃ ៤-០និងបន្តយកឈ្នះក្រុមទី១របស់ថៃក្នុង៣-១៕ សារីម


ចែករំលែក៖