ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋានធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាព ដល់បងប្អូនកូនក្មួយកម្មករដែលកំពុងធ្វើការនៅក្នុងរោងចក្រទីនោះ។
កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា៖
«រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋាន (ពេទ្យបង្អែក) ធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាពដល់បងប្អូនកូនក្មួយកម្មករដែលកំពុងធ្វើការនៅក្នុងរោងចក្រទីនោះ។ នៅពេលដែលសាងសង់រួចហើយ គឺកូនក្មួយកាន់តែងាយស្រួលក្នុងការពិនិត្យសុខភាព និងទទួលបាននូវការព្យាបាលភ្លាមៗទាន់ពេលវេលានៅហ្នឹងកន្លែងតែម្តង។
កូនក្មួយត្រូវមានជំនឿទុកចិត្តលើការខិតខំដោះស្រាយរបស់ពូ ដែលតែងតែគិតគូអំពីសុខទុក្ខរបស់ក្មួយៗ ផ្ទាល់ ជាពិសេសកូនក្មួយដែលមានផ្ទៃពោះ» ៕