ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវដេញតាមវ៉ៃយុវជនប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន​ភ្លាមៗ ខណៈកំពុងតែដេញតាមវ៉ៃយុវជនប្រុសស្រី៣នាក់ បន្ទាប់ពីទទួលព័ត៌មានពីកន្លែងកើតហេតុថា វាយប្លន់យកម៉ូតូ នៅម្តុំផ្សារសុវណ្ណាកាលពីវេលាម៉ោង ០១​និង ៣០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

បើតាមសម្ដីពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកខ្ញុំ មានគ្នា៣នាក់ ប្រុស២ ស្រី១ ជិះម៉ូតូមួយគ្រឿងម៉ាក ឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FM- 8553 ទើបតែចេញពីញុំាអី នៅមុខ​ក្លីប ប្លូឡាញ ហើយបានត្រឡប់មកវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ពេលនោះ ស្រាប់តែមានក្មេងស្ទាវមួយក្រុម ជិះម៉ូតូច្រើនគ្រឿង ហើយបានស៊ីផ្លេពីចម្ងាយរហូតហើយ ពួកខ្ញុំក៏ងាកមើលខាងក្រោយក៏មានជនសង្ស័យមាឌធំម្នាក់ ក្នុងចំណោមនោះ ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FM- 5218 បានជិះមកជិតហើយនិយាយទៅកាន់ ពួកខ្ញុំថាពួកហែកមើលមុខអញធ្វើអី ហែកមើលមុខអញធ្វើអី ហើយពួកខ្ញុំក៏ឆ្លើយថា ខ្ញុំអត់បាន​មើលមុខបងឯងណាគ្រាន់តែនិយាយប៉ុននិងសោះ ជនសង្ស័យមាឌធំនោះ ក៏បានយកជើងមកធាត់ដៃចង្កូតម៉ូតូរបស់ខ្ញុំ ហើយបានជិះម៉ូតូមកកាក់ពីមុខម៉ូតូរបស់ខ្ញុំ ហើយឲ្យពួកខ្ញុំឈប់ម៉ូតូ ហើយឲ្យចុះពីលើម៉ូតូ ប៉ុន្តែពួកខ្ញុំមិនព្រមចុះពីលើម៉ូតូនោះទេ ហើយជនសង្ស័យដែរមានមាឌធំនោះបាន ចុះពីលើម៉ូតូមកទាត់១ជើង និងវាយពួកខ្ញុំទៀត បណ្តាលឲ្យរងរបួសទៀតផង ភ្លាមៗនោះ ពួកខ្ញុំក៏ស្រែកថាជួយផង ចោរៗ ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ចុះមកអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុតែម្តង បន្ទាប់ពីសមត្ថកិច្ច​ចុះទៅដល់ ស្រាប់តែមានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជនសង្ស័យខាងលើ ជិះម៉ូតូម៉ាកស្តុបពី ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ1GQ- 6431 បានដើរមករកវាយសមត្ថកិច្ចដែលចុះទៅអន្តរាគមន៍ទៀតផង ហើយថែមទាំងចង់យកទូរស័ព្ឌរបស់អ្នកសារព័ត៌មាន មកបែកកំខ្ទេចចោលទៀតភ្លាមៗនោះ ក៏ត្រូវកម្លាំងសមត្ថកិច្ចក្របួចជាប់ហើយបានបញ្ជូនយកមកប៉ុស្តិ៍នគរបាលរដ្នបាលទំនប់ទឹកដើម្បីសាកសួរផងដែរ។​

ជនបង្ក១ ឈ្មោះលី រិទ្ធី ស្នាក់នៅផ្ទះក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ ធ្វើការក្រុមហ៊ុន ។ ទី២ ផល រស្មី ស្នាក់នៅផ្ទះក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ ធ្វើការក្រុមហ៊ុន ។

រីឯជនរងគ្រោះទី១ មាន​ឈ្មោះ លាង សេងឃាង ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២មានឈ្មោះ សំ ស្រីលីន ភេទស្រី អាយុ២០​ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣ឈ្មោះ ពេជ្រ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។​​

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍ទំនុបទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

ជនរងគ្រោះ

ជនសង្ស័យ


ចែករំលែក៖