ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ប្រឈមនឹងវិបត្តិនយោបាយរកច្រកចេញមិនឃើញ

ចែករំលែក៖

ប្រទេសអាល្លឺម៉ង់កំពុងប្រឈមនៅវិបត្តិនយោបាយ ហើយអាចនឹងត្រូវបោះឆ្នោតជាថ្មី ម្តងទៀត ក្រោយពេលនាយករដ្ឋមន្ត្រី Angela Merkel បានប្រកាសថា កិច្ចពិភាក្សាដើម្បីឆ្ពោះទៅរក ការបង្កើត រដ្ឋាភិបាចម្រុះបានបរាជ័យ។

ការខិតខំរបស់លោកស្រី ម៉ាគែល ក្នុងការបង្កើតរដ្ឋាភិបាលដែលមានគណបក្សចំនួន៣ចូលរួម បានបរាជ័យ នៅពេលដែលគណបក្សដៃគូ គឺគណបក្សប្រជាធិបតេយ្យសេរីបានដកខ្លួនចេញពីកិច្ចពិភាក្សា ។ លោកស្រីម៉ាកគែល បានប្រកាសពីព័ត៌មានខាងលើដល់ប្រធានាធិបតី Frank Walter Steinmeierកាលពីថ្ងៃទី២០ ខែវិច្ឆិកា។

កន្លងមក អធិការបតីអាល្លឺម៉ង់ បានខិតខំស្វែងរកសម្ពន្ធមិត្តកាន់អំណាចក្រោយការបោះឆ្នោត កាលពីខែកញ្ញាកន្លងមក មិនបានលទ្ធផលដូចជាការរំពឹងទុក ដោយសារតែសម្ពន្ធមិត្តកាន់អំណាចចាស់គឺគណបក្ស CSU ទទួលបានសម្លេងគាំទ្រតែ៣៣ភាគរយប៉ុណ្ណោះ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែកញ្ញា។

ក្រោយរយៈពេលជាង១ខែ ដែលខិតខំពិភាក្សាក្នុងការបង្កើតរដ្ឋាភិបាល ជាមួយគណបក្ស FDP នៅទីបំផុតគណបក្សនោះ បានប្រកាសចាកចេញពីកិច្ចពិភាក្សា ដោយ បញ្ជាក់ថា បាត់បង់ទំនុកចិត្ត ក្នុងការបង្កើតរដ្ឋាភិបាល។

សកម្មភាពខាងលើ បានធ្វើឲ្យ អធិការបតីអាល្លឺម៉ង់ ត្រូវតែមានជម្រើសពីរ ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ គឺលោកស្រីត្រូវតែ បង្កើតរដ្ឋាភិបាលជាមួយគណបក្ស ភាគតិច ឬ ក៏ ស្នើឲ្យមានការបោះឆ្នោតជាថ្មី បើគណបក្សទាំងអស់មិនអាចបង្កើតរដ្ឋាភិបាលបាន។

នៅក្នុងសន្នីសីទកាសែត លោកស្រីម៉ាគែលបញ្ជាក់ថា លោកស្រីនឹងធ្វើគ្រប់យ៉ាង ដើម្បីធានាប្រទេសអាល្លឺម៉ង់ រួចផុតពិវិបត្តិនយោបាយនាពេលនេះ៕ ម៉ែវ សាធី


ចែករំលែក៖