ខេត្តឧត្តរមានជ័យ៖ ក្រោយពីកងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង លោកវរៈសេនីយ៍ឯកងួន ទ្ធិរិទ្ធ ជាមេបញ្ជាការដែលតែងតែយកចិត្តទុកដាក់ និងការពារសុខសុវត្ថិភាពជួនដល់ប្រជាពលរដ្ឋ និងមានស្នាដៃជួនជាតិជាច្រើន និងមានស្នាដៃ បានកំណត់មុខសញ្ញា ឈានដល់ការចាប់ខ្លួនបានជនសង្ស័យ ដែលជាមេឃាតកស៊ីឈ្នួលសម្លាប់មនុស្ស និងបក្ខពួកដែលត្រូវជាកូន និងប្រពន្ធជនល្មើសដែលរក្សាទុកអាវុធខុសច្បាប់ និងប៉ុនប៉ងមនុស្សឃាត។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកសរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានយកអំណោយជាថវិកាចំនួន៥០០ដុល្លារ ដល់កងកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង។
ក្នុងន័យលើកទឹកចិត្ត លើកកម្ពស់ស្មារតី និងមានការគាំទ្រ ដល់កងកម្លាំង ដែលយកចិត្តទុកដាក់ក្នុងការបំពេញបេសកម្ម នៅតួនាទី កាតព្វកិច្ចរបស់ខ្លួន ដែលទទួលបានស្នាដៃជាច្រើន នៅក្នុងតំបន់ស្រុកអន្លង់វែងទាំងមូល ដូចជាមុខសញ្ញាគ្រឿងញានជាច្រើនករណី ជាពិសេសបង្ក្រាប និងចាប់ឃាត់ខ្លួនបានមេក្លោងស៊ីឈ្នួលសម្លាប់មនុស្ស ឈ្មោះ ហ៊ាប ធី អាយុ៤៨ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដែលបានបាញ់សម្លាប់គេម្នាក់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅភូមិត្បូងដំរី ឃុំកំពង់ចំឡង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រោយពីកងកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ទទួលបានអំណោយលើកទឹកចិត្តដ៏ថ្លៃថ្លា ពីលោកសរ ថាវី អភិបាលខេត្តឧត្តរមានជ័យ ។
លោកវរះសេនីយ៍ឯកងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានព្រមទាំងកងកម្លាំងទាំងអស់បានប្ដេជ្ញា ថា នឹងខិតខំប្រឹងប្រែងរក្សា និងការពារសន្តិសុខ និងសុវត្ថិភាពជួនប្រជាពលរដ្ឋបន្ដទៀត ប្រកបដោយឆន្ទៈ ភាព ក្លានហាន ស្មារតីខ្ពស់ សុក្រឹត និងយុត្តិធម៌ និងក៏បានថ្លែងអំណរគុណដល់លោក ព្រមទាំង ក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងចៅៗ សូមបានប្រកបនូវ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាត ៕ ប៉ែន នួន