ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយសភាពការថ្មីៗក្រោយពីសាលដីកាបស់តុលាការកំពូល​ស្តីពីការរំលាយគណបក្សសង្រោះជាតិ និងការលុបឈ្មោះគណបក្សសង្គ្រោះជាតិចេញពីបញ្ជីគណបក្សនយោបាយ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយសភាពការថ្មីៗក្រោយពីសាលដីកាបស់តុលាការ កំពូល​ស្តីពីការរំលាយគណបក្សសង្រោះជាតិ និង ការលុបឈ្មោះ គណបក្សសង្គ្រោះជាតិ ចេញពី បញ្ជីគណបក្សនយោបាយ និង ពង្រឹងការអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្ត ដែលកិច្ចប្រជុំស្ថិតក្រោមអធិបតីយភាពលោក កើត សុធា អភិបាលខេត្ត លោក ឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការស្ថាប័នជំវុញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ផងដែរ។

លោកកើត សុធាអភិបាលខេត្តប៉ៃលិនបានអានប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការលុបឈ្មោះគណបក្សសង្រ្គោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ និងតុលាកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងបានហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនេះចំនួន១១៨នាក់ ស្រមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយតាមរយៈសាលដីកាលេខ៣៤០ (ឆ)ចុះថ្ងៃទី១៦ខែវិច្ជិកាឆ្នាំ២០១៧ ។

លោកបានលើកឡើងថាៈ ដើម្បីអនុវត្តសាលដីការបស់តុលារកំពូល និង ក្រសួងមហាផ្ទៃបានណែនាំដល់ថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋដើម្បីអនុវត្តនូវសាលដីកាតុលាការកំពូល ដែលបានរំលាយគណបក្សសង្រ្គោះជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ការរក្សាការពាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ និងរបៀបរយសាធារណៈក្នុងរខេត្ត ចំពោះស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ដែលមាននៅក្នុងខេត្តត្រូវណែនាំឲ្យទម្លាក់ស្លាកសញ្ញាបដាពាក្យស្លោកផ្សេងៗហើយមិនត្រូវធ្វើសកម្មភាពនានាពាក់ព័ន្ធ និងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាកំពូលរួចហើយ និងត្រូវណែនាំដល់ម្ចាស់លំនៅឋាន អគារ សំណង់នានាឲ្យធ្វើការដកចេញនូវស្លាកសញ្ញានានា ឲ្យធ្វើការដកចេញនូវស្លាកសញ្ញានានារបស់អតីតគណបក្សសង្រ្គោះជាតិពីលំនៅឋាន អាគារ សំណង់នានារបស់ខ្លួនជាបន្ទាន់។ចំពោះស្លាកសញ្ញានៅតាមទីសាធារណៈអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការរុះរើចេញជាបន្ទាន់ផងដែរ។

លោកក៏បានសំនូមពរដល់ថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវធ្វើការណែនាំដល់ក្រុមប្រឹក្សាឃុំសង្កាត់ឲ្យពង្រឹងសមត្ថភាពដើម្បីបន្តអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ និងការគ្រប់គ្រង ចាត់​ចែង ការប្រើប្រាស់ថវិកា រដ្ឋបាលរបស់ខ្លួនឲ្យបានត្រឹមត្រូវច្បាស់លាស់ សំដៅការអភិវឌ្ឍន៏ ការផ្តល់សេវា និងដោះស្រាយបញ្ហានានា ដែលបងប្អូនប្រជាពលរដ្ឋជួបនៅការលំបាកឲ្យសមស្រមតាមបទដ្ឋានច្បាប់ និងលិខិតបទដ្ឋាននានា ដែលរដ្ឋាភិបាលដាក់ឲ្យអនុវត្តឲ្យបានទទួលជោគជ័យ ។ទន្ទឹមនេះថ្នាក់ដឹក​នាំ មន្ត្រីរាជការគ្រប់អង្គភាពស្ថាប័ន កងកម្លាំងប្រដាប់អាវុធត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើថែមទៀតជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ពេលវេលាចូលរួមទប់ស្កាត់រាល់សកម្មភាពជនអគតិដើញុះញង់រៀបចំធ្វើបដិវត្តពណ៌ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលជាដាច់ខាត ហើយបើមានសកម្មភាពណាមួយមិនស្របច្បាប់ត្រូវចាត់វិធានការភ្លាមៗ។

គូបញ្ជាក់ថា ខេត្តប៉ៃលិនបានរុះរើស្លាកអតីតគណបក្សសង្គ្រោះជាតិនៅក្រុងប៉ៃលិនសរុបចំនួន៥៣ស្លាកតូច និង៥ស្លាកធំនៅស្រុកសាលាក្រៅសរុបចំនួន៦៤ស្លាក សរុបទូទាំងខេត្តប៉ៃលិនមានចំនួន១១៧ស្លាកត្រូវបានរុះរើទាំងស្រុងហើយ ៕ ស សារ៉េត


ចែករំលែក៖