ព័ត៌មានទាន់ហេតុការណ៍៖

ត្រកូលស៊ីណាវ៉ាត្រានៅមានសេរីភាពគឺជាសុបិនអាក្រក់សម្រាប់រដ្ឋាភិបាលប្រទេសថៃ

ចែករំលែក៖

ឥទ្ធិពលរបស់ត្រកូលថាក់ស៊ីនស៊ីណាវ៉ាត្រានៅក្នុងឆាកនយោបាយថៃនៅតែមានដដែល បើទោះបីអតីតនាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត្រាពីររូប គឺលោកថាក់ស៊ីន និងលោកស្រីយីងឡាក់បានភៀសខ្លួនទៅនៅក្រៅប្រទេសក្តី។ រដ្ឋាភិបាលថៃ នៅមិនស្ងប់ឡើយបើអតីតនាយករដ្ឋមន្ត្រីទាំងពីររូប នៅតែមានសេរីភាព នៅតែបន្តផ្តល់ប្រឹក្សាដល់បក្សប្រឆាំងពីចម្ងាយនោះ។

នៅពេលនេះរដ្ឋាភិបាលថៃ កំពុងតែ ស្វែងរកចាប់ខ្លួនយក មកដាក់ទោស ដល់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានភៀសខ្លួនទៅរស់នៅក្នុងប្រទេសអារ៉ាប់។ ដោយសារតែ លោកនៅមានសេរីភាព ទើបរដ្ឋាភិបាលថៃ នៅមិនស្ងប់នោះឡើយ ក្នុងពេលដែលថៃកំពុងតែរៀបចំបោះឆ្នោត ជ្រើសរើសមេដឹក នាំថ្មី។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ត្រី មួយរូបបាននិយាយ នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា នេះថា ប្រទេសថៃ កំពុងតែស្វែង រកការដាក់ទោស ដល់អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីបទប្រពឹត្ត អំពើពុករលួយ ដោយមិនបានចូលរួមនៅ ក្នុងអង្គសវនាការ ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង ជាច្រើនខែ បន្ទាប់ពីប្អូន ស្រីរបស់លោក ថាក់ស៊ីន ត្រូវបានតុលាការ កាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយសារ តែមិនបង្ហាញ មុខនៅអង្គជំនុំជម្រះ។

ប្រទេសថៃ ត្រូវបានបែងចែកអំណាចដ៏ធំរវាងអ្នកគាំទ្រដល់លោក ថាក់ស៊ីន និង ប្អូនស្រីរបស់គាត់ អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល រដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់នៅក្នុងឆ្នាំ២០១៤ ។

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជា សមាជិកបក្សភឿថៃ របស់លោកស្រីយីង ឡាក់ ដែល បានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារ បានថ្លែងថា ផែនការនៃ ការស្វែងរកការដាក់ ទោសទៅលើលោក ថាក់ស៊ីន គឺជារឿងពាក់ព័ន្ធនឹងនយោបាយ ។

អតីតមហាសេដ្ឋីទូរគមនាគមន៍ ដែលត្រូវបានបណ្តេញចេញពីមុខតំណែងនៅ ក្នុងឆ្នាំ២០០៦ និងបានរស់នៅក្នុងនាមជាអ្នកនិរទេសដោយខ្លួនឯង ដើម្បីបញ្ចៀស ការកាត់ទោសក្នុង សំណុំ រឿងពុករលួយ នៅក្នុងឆ្នាំ២០០៨ គាត់បាននិយាយថា វាជារឿងនយោបាយតែប៉ុណ្ណោះ ៕ ម៉ែវ សាធី


ចែករំលែក៖