ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប. បានឲ្យដឹងថា គ.ជ.ប.នៅតែបន្តដំណើរការការងារជាធម្មតាបើទោះបីសមាជិក៣រូប ប្រកាសលាលែងក្តី ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប.បានថ្លែងថា គ.ជ.ប.មិនមានការផ្អាក នីតិវិធីណាមួយឡើយ ពោលគឺបន្តការងារធម្មតាបើទោះបីអវត្តមានសមាជិករូបណាក៏ពុំប៉ះពាល់នីតិវិធីរបស់ គ.ជ.ប.ដែរ ។
សមាជិកដែលបានលាលែងរួមមាន អនុប្រធាន និងសមាជិកសរុប៣រូបរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកពីគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧បានដាក់ពាក្យលា លែងពីតួនាទី និងមុខតំណែងរបស់ខ្លួននៅក្នុងស្ថាប័នមួយនេះ។ នេះបើយោងតាម លិខិតសុំលាលែងរបស់ពួកគេទាំង៣នាក់ដែលបានដាក់ចូលទៅរដ្ឋសភា ។
សមាជិក គ.ជ.ប.ទាំង៣រូបមកពីគណ បក្សសង្គ្រោះជាតិគឺលោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប. លោក រ៉ុង ឈុន សមា ជិកគ.ជ.ប.និងលោកស្រី តែ ម៉ានីរ៉ុង សមា ជិកគ.ជ.ប.។ ការលាលែងនេះបានកើតឡើងក្រោយពីតុលាការកំពូលសម្រេច រំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធទៅនឹង អំពើក្បត់ជាតិរបស់ថ្នាក់ដឹកនាំគណបក្ស មួយនេះ ។
ទោះជាយ៉ាងណាគ.ជ.ប.លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប.កូតារបស់អតីតគណ បក្សសង្គ្រោះជាតិដែរនោះបានប្រកាសថា លោកមិនលាលែងពីតំណែងរបស់លោក ឡើយ។ លោកបានថ្លែងបញ្ជាក់តាមលិខិត របស់លោកថា គ.ជ.ប.ជាស្ថាប័នឯករាជ្យ នឹងបន្តបម្រើស្ថាប័ននេះតទៅមុខទៀត ។
បើផ្អែកតាមច្បាប់សមាជិកគ.ជ.ប.ត្រូវជ្រើសតាំងដោយគណបក្សគ្រប់គ្រងរដ្ឋាភិបាល និងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាដែលមិនបានកាន់កាប់រដ្ឋាភិបាល ដូច្នេះចំពោះការជ្រើសរើសសមាជិកថ្មីរបស់ គ.ជ.ប.ជំនួសអ្នកទាំង៣នឹងធ្វើឡើងក្រោយពេលតំណាងរាស្ត្រគណបក្សដែលនឹង ទទួលបានអាសនៈនៅក្នុងរដ្ឋសភាជំនួសគណបក្សសង្គ្រោះជាតិទាំងអស់ចូលកាន់តំណែង ។
អ្នកនំាពាក្យរដ្ឋសភាលោក ឡេង ប៉េង ឡុង បានឲ្យដឹងដែរថា ការជ្រើសរើសសមា ជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ថ្មីតាមរយៈបោះឆ្នោតផ្តល់សេចក្តីទុកចិត្តគ្មានបេក្ខភាពមកពីគណ បក្សប្រជាជនកម្ពុជានោះទេ ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភាបានទទួលលិខិតរបស់សមាជិក គ.ជ.ប.ចំនួន៣រូបសុំលាលែងពីសមាជិក រួចហើយៗពេលនេះរដ្ឋសភាកំពុងធ្វើតែធ្វើការតាមច្បាប់ដើម្បីជ្រើសរើសបេក្ខភាព ជំនួស ។
លោកបញ្ជាក់ថា «យើងធ្វើតាមច្បាប់គឺគណៈអចិន្ត្រៃយ៍រដ្ឋសភានឹងរៀបចំកិច្ចប្រជុំ ដើម្បីដាក់ជូនសភាអនុម័ត។ ពេលនេះយើង កំពុងរៀបចំព្រោះយើងទើបបានទទួលពី ម្សិលមិញ (ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៧)។ តាមច្បាប់សមាជិក គ.ជ.ប. មិនមកពីគណបក្សចូលរួមរដ្ឋាភិបាលដូច្នេះយើងត្រូវរក ជំនួសគឺបេក្ខភាពមកពីគណបក្សមិនមែនចូលរួមរដ្ឋាភិបាល» ។
សម្រាប់ការជ្រើសរើសបេក្ខភាពសមាជិក គ.ជ.ប.ថ្មីត្រូវបានលោក ឡេង ប៉េងឡុង លើកឡើងថា នឹងធ្វើតាមនីតិវិធីដោយឆ្លងតាមការប្រកាសជ្រើសរើស ហើយត្រូវឆ្លងកាត់ការសម្រេចរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាដើម្បីរៀបចំដាក់ជូន សភាក្នុងការបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ។
អ្នកនំាពាក្យរដ្ឋសភាបានអះអាងថា តាម ច្បាប់រយៈពេល១៥ថ្ងៃត្រូវជ្រើសរើសសមាជិកគ.ជ.ប.ថ្មីមកជំនួស។ បើទោះបីជាសមា ជិកគ.ជ.ប.៣រូបដែលលាលែងពីតំណែងក៏សមាជិក គ.ជ.ប. នៅចំនួន៦រូបដំណើរ ការបានជាធម្មតា ។
លោកបញ្ជាក់ថា «ឥឡូវគ្មានបញ្ហាទេ គេលាលែងតែ៣នាក់យើងមានដល់ទៅ ៩នាក់ឯណោះ។ តាមខ្ញុំដឹងតាមច្បាប់ សល់៦នាក់គឺធ្វើការបានហើយតាមច្បាប់ រដ្ឋធម្មនុញ្ញ។ ដូច្នេះការសុំលាលែងនេះមិនមានអ្វីរារំាងអាក់ខានដល់ដំណើររបស់ គ.ជ.ប.បានទេសម្រាប់ការលាលែងរបស់ សមាជិក គ.ជ.ប.នេះ» ។
សូមជម្រាបថា ការឲ្យដឹងរបស់អ្នកនំាពាក្យរដ្ឋសភានេះបន្ទាប់ពីសមាជិកគ.ជ.ប.ចំនួន៣រូបដែលកើតចេញពីកូតាអតីត គណបក្សសង្គ្រោះជាតិសុំលាលែងពីសមាជិក គ.ជ.ប. កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៧ដោយសារតែតុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕ ហេង សូរិយា