ខេត្តកំពង់ស្ពឺ៖ បុរសម្នកក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូទៅបុកឡានចំពិមុខពេញទំហឹងបណ្តាលឲ្យស្លាប់ខ្លួនមួយរំពេច។
ក្រោយកើតហេតុតៃកុងឡានបានចុះរត់គេចខ្កួនបាត់ បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះ សមត្ថកិចបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីគ្រៅះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៨និង២៩នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៧ លេខ១៨ ស្ថិតនៅភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះសៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំជិះម៉ូតូម៉ាកC125 ស៊េរី ឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G_7529 រស់នៅភូមិអូពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ភាគីម្ចាស់រថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AK_0013 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់មុនពេលសមត្ថកិចទៅដល់។
ប្រភពពីសាក្សីនៅជិតកន្លែងកើតហេតុបានប្រាប់សមត្ថកិចថា គេបានឃើញជនរងគ្រោះជិះម៉ូតូម្នកក់ឯងបើកបរពីទិសខាងជើងទៅទិសខាងត្បូង(មិនពាក់មួកស្លាប់នៅកន្លែងកើតហេតុ) ដល់ចំណុចខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ហើយបុកនឹងរថយន្តម៉ាកហីុយាន់ដាយដែលបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច។
ចំណែកអ្នកបើកបរដោយឃើញមានមនុស្សស្លាប់ ក៏ចុះពីរថយន្តហើយរត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីរង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយជាមួយភាគីអ្នកស្លាប់តាមនីតិវិធី៕ សេនាស័ក្តិ