ព័ត៌មានទាន់ហេតុការណ៍៖

​ស្រ្តីម្នា​ក់ដួល​បោល​ក្បាល​រងរបួស​ធ្ងន់បន្ទាប់ពីក្រុមចោរ​ឆក់​កាបូប

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោលឆក់មួយក្រុម បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រងគ្រោះ​ពេញទំហឹង បណ្តាលឲ្យដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹកបញ្ជូន​ទៅសង្គ្រោះ​បន្ទាន់ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅវេលា​ម៉ោង ៧ និង ៤០នាទីយប់ ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បណ្តោយ​មហាវិថី សហព័ន្ធ​រុស្សី ក្បែរ​ផ្សារ​បាយ័ន ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេ​បានឃើញ​ស្រ្តី២នាក់ ជិះ​ម៉ូតូ ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1N-5449 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈមកដល់​កន្លែងកើតហេតុខាងលើ​ក្បែរ​ផ្សារ​បាយ័ន ស្រាប់តែ​លេចមុខ​ជនសង្ស័យមួយក្រុមមានគ្នា ៦ ទៅ ៧នាក់ បានជិះ​ម៉ូតូ ៤គ្រឿងមួយសន្ទុះក្រោយមក ស្រាប់តែបាន​ជិះ​ម៉ូតូចូលមក​ជិត​ម៉ូតូ​​ជនរងគ្រោះ​កៀប​ទាំងសងខាង ហើយក៏បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពីជន​រងគ្រោះ​ពេញទំហឹង តែ​មិនបាន​សម្រេច បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់​ដែលអង្គុយខាងក្រោយដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹកបញ្ជូន​ទៅសង្គ្រោះ​បន្ទាន់ភ្លាមៗ។

ចំណែក​ក្រុម​ជនសង្ស័យ​ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ​ដោយ​សុវត្ថិភាពតែមង្ត ៕ ស រស្មី


ចែករំលែក៖