ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបែងចែអាសនៈក្នុងរដ្ឋសភាដែលទំនេរចំនួន៥៥កៅអីរួចហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយគណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន ច្រើនជាងគេ គឺ៤១អាសនៈ។
អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក សោម សូរីដា បានឲ្យដឹងតាមទូរស័ព្ទថា គ.ជ.ប បានបែង ចែកអាសនៈដែលទំនេរនោះរួចហើយ ដោយមានគណបក្សនយោ បាយចំនួន៥ប៉ុណ្ណោះបានទទួល។
លោកបានបញ្ជាក់ថា ទី១-គណបក្ស ហ្វុ៊នស៊ិនប៉ិច ទទួលបាន៤១អាសនៈ, ទី២- គណបក្សសញ្ជាតិកម្ពុជា ទទួលបាន២ អាសនៈ, ទី៣-គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបាន១អាសនៈ, ទី៤-គណបក្សខ្មែរ ឈប់ក្រ ទទួលបាន៥អាសនៈ, ទី៥-គណ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួល បាន៦អាសនៈ។ ដោយឡែកគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យមិនទទួល បានអាសនៈនោះទេ ដោយសន្លឹកឆ្នោត បានការមិនគ្រប់នឹងទទួលបានអាសនៈ។
លោកបានឲ្យដឹងថា ការបែងចែង អាសនៈអាណត្តិទី៥ រដ្ឋសភា ត្រូវបាន បញ្ជូនទៅដល់រដ្ឋសភា ហើយរដ្ឋសភានឹង បន្តតាមនីតិវិធីរបស់ខ្លួនដួចជាការចូល ស្បថដើម្បីទទួលយកតំណែងជាដើម។
បើតាមលោកអគ្គលេខាធិការង គ.ជ.ប ក៏បានឲ្យដឹងថា រហូតមកដល់ពេល គ.ជ.ប មិនទាន់បានបែងចែកអាសនៈ ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទំនេរចំនួន៥៥កៅអីនោះទេ។ ព្រោះថា គ.ជ.ប មានរយៈពេល១៤ថ្ងៃក្នុងបែងចែក តែ រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ មិនទាន់បញ្ជូនលិខិតជាផ្លូវការនោះទេ ហើយគណបក្សនយោបាយដែលត្រូវទទួល កំពុងតែពិនិត្យបញ្ជីឈ្មោះរបស់ខ្លួន។
ចំពោះគណបក្សខ្មែរឈប់ក្រ និងគណ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្លាប់បាន ប្រកាស និងធ្វើលិខិតជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយថា ខ្លួន មិនទទួលយកអាសនៈនេះឡើយ។
បេីតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត ដែលទើបធ្វើវិសោធន កម្មក្នុងករណីដែលគណបក្សទាំងពីរមិន ទទួលយកអាសនៈនេះ នោះអាសនៈទាំង ១១នេះនឹងត្រូវយកទៅបែងចែកបន្តជូន គណបក្សនយោបាយ នៅក្នុងរដ្ឋសភារួម មាន៖ គណបក្សប្រជាជនកម្ពុជា, គណ បក្សហ៊្វុនស៊ិនប៉ិច, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ ហេង សូរិយា