ព័ត៌មានទាន់ហេតុការណ៍៖

ដីកាតុលាការចាប់ខ្លួនស្ត្រីវៀតណាមម្នាក់ដកហូតលុយជាង៧ពាន់ដុល្លារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដីកាតុលាការបានចេញឲ្យចាប់ខ្លួនស្ត្រីវៀតណាមម្នាក់សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ហើយក្រោយការអនុវត្តសាលដីកានេះ សមត្ថកិច្ចបានដករហូតវត្ថុតាងមានលុយជាង៧ពាន់ដុល្លារផងដែរ។

នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងមន្ទីរយុត្តិធម៌ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានចុះទៅអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន លេខ៩១ ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៧របស់លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណី រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន បានឃាត់ខ្លួនជនស័ង្សយ ឈ្មោះ ង្វៀន ធីគៀវវ៉ាន់ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិរៀតណាម មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ជាមួយនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន: ប្រាក់ដុល្លារ 7450 ដុល្លារ, ទូរសព្ទអាយហ្វូនចំនួន២គ្រឿង និងលិខិតឆ្លងដែនវៀតណាមចំនួន២ក្បាល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងអនុវត្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖