ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែយកនំបុ័ងគប់ទៅលើមិត្តភក្តិរបស់ខ្លួនសោះកាប់រងរបួស

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៤៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

លោកវរសេនីយ៍ឯក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ ថេងឡា ភេទ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស រួមនឹងបក្ខពួក ១នាក់ទៀត(មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយកើតហេតុ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ហេង សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស បណ្តាលឱ្យរងរបួសត្រង់កណ្តាល ក្បាលប្រវែង ៨សង្ទីម៉ែត្រ ហើយចំពោះមូលហេតុដែលឈានដល់ហិង្សានេះ គឺជនសង្ស័យខឹងនឹងជនរងគ្រោះយកនំបុ័ងគប់ទៅលើមិត្តភក្តិរបស់ខ្លួន។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើមកសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្វែងរកបក្ខពួកជនសង្ស័យដែលរត់ គេចខ្លួន ៕ ភ្នំដា


ចែករំលែក៖