ប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដែសបានឈានដល់កិច្ចព្រមព្រៀង លើបញ្ហាជន ភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្រោយពេលសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងខ្លាំង។ នៅពេលនេះប្រទេសទាំង២បានសម្រេចឲ្យជនភៀសខ្លួនធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ កន្លែងដើមធ្លាប់រស់នៅវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា “ការ រៀបចំឲ្យមានការ វិលត្រឡប់របស់ជនភៀសខ្លួនពីរដ្ឋរ៉ាឃីន” ត្រូវបានចុះហត្ថលេខានៅក្នុងរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ ម៉ា ដោយរដ្ឋមន្រ្តីការបរទេសបង់ក្លាដែសលោក Abul Hassan Mahmud Ali និង លោក Kyat Tint Swe រដ្ឋមន្រ្តីក្រសួង មហាផ្ទៃមីយ៉ាន់ម៉ា សម្រាប់ការិយាល័យរបស់ទីប្រឹក្សារដ្ឋ។
យោងតាមប្រភពជាផ្លូវការបានឲ្យដឹងថា ការចុះហត្ថលេខានេះ បានធ្វើឡើង បន្ទាប់ពីជំនួប មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍រវាងមេដឹកនាំភេរវជនអាលី នឹងមេដឹក នាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី និងកិច្ចពិភាក្សាចុងក្រោយរវាងភាគីទាំង២ កាលពីថ្ងៃពុធ។
កិច្ចព្រមព្រៀង ស្តីពីការបញ្ជូនជនជាតិ រ៉ូហ៊ីងយ៉ា ពីជំរំភៀសខ្លួនបង់ក្លាដែស ធ្វើឡើងខណៈ ដែលរដ្ឋមន្រ្តីការបរទេស បង់ក្លាដែស ចូលជួបពិភាក្សាជាមួយលោកស្រីអ៊ុងសាន ស៊ូជី ប្រមុខរដ្ឋាភិបាល មីយ៉ាន់ម៉ា នៅទីក្រុងរ៉ង់ហ្គូន។ តាមកិច្ច ព្រមព្រៀង ដែលចុះហត្ថលេខាដោយរដ្ឋ មន្រ្តីការបរទេសអ៊ុងសាន ស៊ូជី និងសម ភាគីបង់ក្លាដែស ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នឹងអាចធ្វើមាតុភូមិនិវត្តន៍ទៅមីយ៉ាន់ម៉ា យ៉ាងយូរ នៅ២ខែខាងមុខ។
កន្លងមក ភាគីទាំងពីរនៅមិនទាន់ចុះសមុ្រទគ្នាពីចំនួន ជនជាតិរ៉ូហ៊ីងយ៉ាដែលអាចវិលត្រលប់ចូលមីយ៉ាន់ម៉ា។ អង្គការ សហប្រជាជាតិបានវាយតម្លៃថា មានជន ជាតិរ៉ូហ៊ីងយ៉ា ៦សែននាក់កំពុងកកកុញ ក្នុងជំរំភៀសខ្លួន នៅបង់ក្លាដែសបន្ទាប់ពី រត់គេចចេញពីអំពើហិង្សា ដែលចាប់ផ្តើម ឡើង នៅខែសីហា ឆ្នាំនេះ នៅរដ្ឋរ៉ាឃីន។ រដ្ឋាភិបាលបង់ក្លាដែសវិញបានទាមទារឲ្យមីយ៉ាន់ម៉ាទទួលយកផងដែរ ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើនម៉ឺននាក់ផ្សេងទៀត ដែលធ្លាប់បានរត់ភៀសខ្លួនទៅបង់ក្លាដែស ដោយ សារតែការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ា និងបង់ក្លាដែសបានព្រម ព្រៀងគ្នាក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិរ៉ូហ៊ីងយ៉ា ប៉ុន្តែមន្រ្តីការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅតែមិនទាន់ទុកចិត្ត ព្រោះថា កងទ័ពមីយ៉ាន់ម៉ា ដែលមិនស្ថិតនៅក្រោមអំណាចរបស់រដ្ឋាភិបាលស៊ីវិល នៅតែមានអរិភាព និងប៉ុនប៉ងរារាំង ការវិលត្រលប់របស់ជនជាតិរ៉ូហ៊ីងយ៉ា។ នៅសប្តាហ៍មុន មេទ័ពមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់បាន និយាយថា មីយ៉ាន់ម៉ា មិនអាចទទួលយក ចំនួនជនភៀសខ្លួន ដែលស្នើឡើងដោយ បង់ក្លាដែសនោះទេ។ ឧត្តមសេនីយ៍មីយ៉ាន់ ម៉ា ដែលធ្លាប់បានចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាថា ជាជនជាតិមួយក្នុងទឹកដីបង់ក្លាដែស។ នៅបានរំលឹកទៀតថា ការទទួល យកជនភៀសខ្លួន ពីបង់ក្លាដែស ត្រូវធ្វើឡើង ក្នុងក្របខ័ណ្ឌច្បាប់ស្តីពីពលរដ្ឋមីយ៉ាន់ម៉ា នៅឆ្នាំ១៩៩២ ដែលនៅក្នុងនោះ មានចែងជាផ្លូវការពីជនជាតិភាគតិចនៅមីយ៉ាន់ម៉ា ប៉ុន្តែគ្មានទេជនជាតិរ៉ូហ៊ីងយ៉ា៕ ម៉ែវ សាធី