ភ្នំពេញ ៖ លោក ស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រទេសថៃដើម្បីសួរ សុខទុក្ខ ផ្ដល់ការលើកទឹកចិត្ដ ពលករ ពលការិនីខ្មែរ ដែលកំពុងបម្រើការនៅប្រទេថៃ។
គណៈប្រតិភូអមដំណើរលោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន មាន លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ ,រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច មួយចំនួន និងលោកស្រី បាន ស្រីមុំ សមាជិកសភា មណ្ឌលខេត្តប៉ៃលិននិងមន្ត្រីក្រុមការ ងារគណបក្ស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
លោក ចាប សុថារិទ្ធ នាយកខុទ្ទការ ល័យលោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន មានប្រសាសន៏ឲ្យដឹងថា៖ លោក ស្រី ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈ ប្រតិភូ ទៅប្រទេសថៃដើម្បី សួរសុខទុក្ខ និងផ្ដល់ការលើកទឹកចិត្ដ ជូនដល់ ពលករ ពលការិនីកម្ពុជា ដែលកំពុងបម្រើការ នៅរោងចក្រស៊ីនតាកូ ផលិតតុក្តា ស្ថិតនៅខេត្តផាធុំថានី នៅភាគ ខាងលិចទីក្រុងបាងកក ដែលមានពលករខ្មែរ កំពុងបម្រើមានចំនួនជាង១០០០ នាក់ ទៅពីខេត្តមួយចំនួនរួមមានខេត្ត តាកែវ, រាជធានីភ្នំពេញ , កណ្តាល និងខេត្តបន្ទាយមានជ័យ។
គណៈប្រតិភូអញ្ជើញទៅកាន់ប្រទេសថៃ មានគោលបំណង សួរសុខទុក្ខនិងផ្ដល់ការលើកទឹកចិត្ដជូនដល់ ពលករ ពលការិនី និងជួយសម្រួលទុក្ខលំបាកជូនដល់ពលករ ដែលកំពុងបម្រើការនៅប្រទេសថៃ ក្នុងនាម តំណាងដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ពុំដែលព្រងើយ កន្តើយទេ ខណៈដែលប្រជាពលរដ្ឋបម្រើការងារមានទុក្ខលំ បាក សម្តេចតេជោតែងតែបានណែនាំមន្ត្រីក្រុមការងារគណបក្សឲ្យចុះទៅប្រទេសថៃ ដើម្បី ជួយសម្រួលឲ្យពលករកម្ពុជា ទាំងអស់មានឱកាសស្នាក់នៅនិងធ្វើការនៅប្រទេសថៃដោយស្របច្បាប់ និងជំរុញរដ្ឋាភិបាលថៃឲ្យទទួលស្គាល់និងសិទ្ធិស្របច្បាប់របស់ពលករកម្ពុជា ទាំង អស់កំពុងបម្រើការនៅព្រះរាជណាចក្រថៃលើគ្រប់វិស័យ។
នេះជាការសកម្មភាពលើកទី២ដែលដឹកនាំដោយលោកជំទាវ ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន បានដឹកនាំក្រុមការងារ ទៅប្រទេសថៃ ដើម្បីជួយដោះស្រាយនូវ ទុក្ខលំបាករបស់ពលករ ពលការិនីកម្ពុជា មួយចំនួនដែលទៅស្វែងរកការងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់ឲ្យទៅជាពលករបរទេសបំពេញការងារនៅប្រទេសថៃដោយស្របច្បាប់និងទទួលបាននូវការមើលថែនិងការពារអត្ថប្រយោជន៌ស្រប ច្បាប់នានាពីសំណាក់រដ្ឋាភិបាលថៃជាការយកចិត្តទុកដាក់ពីសំណាក់រាជ រដ្ឋាភិបាល ។
សូមបញ្ជាក់ថា៖ កាលពីខែតុលាឆ្នាំ ២០១៧ កន្លងទៅ លោកជំទាវឩបនាយករដ្ឋមន្ត្រីម៉ែន សំអន ដែលជាប្រធានក្រុមការងារទី៥បានទទួលនូវការណែនាំ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅប្រទេសថៃសួរសុខទុក្ខនិងជួយសម្រួលបែបបទការងារជូនពលករ ខ្មែរជាង៣០០០នាក់ដែលបម្រើការនៅក្នុងរោងផលិតសាច់មាន់ក្នុងខេត្តឈុនបុរី។ រាជរដ្ឋាភិបាល បានចាត់តាំងប្រតិភូជា ច្រើនក្រុម កន្លងមកហើយទៅសួរ សុខទុក្ខពលករខ្មែរធ្វើការនៅប្រទសថៃគ្រប់វិស័យដែលប្រតិភូទាំងនោះដឹកនាំដោយលោកអ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ហ៊ុន ម៉ានី សមាជិក សភានិងលោកហ៊ុន ម៉ាណែត ដែលបានចុះទៅជួយដោះស្រា យបញ្ហាលំបាកនានារបស់ពលករខ្មែរនៅប្រទេស។
ក្រុមការងារនិងមានគំរោងចុះទៅសួសុខទុក្ខពលករខ្មែរបម្រើការនៅក្រៅប្រទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី ជាដើមនាពេលខាងមុខនេះ៕ សំរិត