ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខអតីតចៅរងទី១​ សង្កាត់ស្រះចក​ ដែលក្រុមគ្រួសារបានទទួលរងគ្រោះថ្នាក់ចររាចរណ៏ កំពុងសម្រាកព្យាបាលរបួស

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោកឈឹម ឌីណា អភិបាលរងខណ្ឌ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ និងលោក គឹម វុថ្ថា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បានដឹកនាំមន្ត្រីក្រោឱវាទ ចុះសួរសុខទុក្ខ កូនប្រុស​ និងកូនប្រសារ​ របស់លោកស្រី​ ថៃ​ នារី​ អតីតចៅរងទី១​ សង្កាត់ស្រះចក​ ដែលបានទទួលរងគ្រោះថ្នាក់ចររាចរណ៏បាក់ខ្ទង់ច្រមុះ​ បាក់ជើង​ និងទង្គិចក្បាល​​ កាលពីកំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យអុំទូកកន្លងមក​ ព្រមទាំងបានស្មគ្រ័ចិត្តមករួមរស់ជីវភាព​ ជាមួយរាជរដ្ឋាភិបាល​ ។

ក្នុងនោះលោកអភិបាល ក៏បានមានប្រសាសន៍ផ្តាំផ្ញើឲ្យ កូនលោកស្រីទាំងពីរខិតខំថែរទាំសុខភាពអោយឆាប់ជាសះស្បើយ​ និងបានឧបត្ថម្ភវិកា​ និងសម្ភារមួយចំនួនរូមមាន​៖ អង្ករ​ចំនួន​ ១០០គីឡូក្រាម; ទឹកក្រូច​ ០២​ កេះ ; ទឹកបរិសុទ្ធ​ ០៥​ កេះ ; មី​ ០៣​ កេះ ; ទឹកស៊ីអ៊ីវ ០២​ យួរ ; អំបិល​ ០៥កញ្ចប់​ និង​ ថវិកាចំនួន​ ២០០$​ សម្រាប់ជួយសម្រួលបន្ទុកក្នុងការចំណាយផ្សេងៗផងដែរ​ ៕ស តារា


ចែករំលែក៖