ព័ត៌មានទាន់ហេតុការណ៍៖

សកម្មជនអតីតគណបក្សនយោបាយ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ សកម្មជនអតីតគណបក្សនយោបាយចំនួន៤នាក់ ស្រី១នាក់ ត្រូវបានសមត្ថកិច្ចដឹកនាំដោយស្នងការរងរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ ជាបន្តបន្ទាប់ ក្រោយពីមនុស្សទាំងនេះ ដើរ​បំផុសចលនាស្ត្រីនៅតាមបណ្តាភូមិសង្កាត់ ក្នុងខណ្ឌពោធិសែនជ័យ បង្កើតជារចនាសម្ព័ន្ធស្ត្រីខុសច្បាប់។

កិច្ចប្រតិបត្តិការឃាត់ខ្លួនអតីតសកម្មជន របស់គណបក្សនយោបាយខាងលើ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ឮ ក្នុងសង្កាត់កំបូល សង្កាត់ចោមចៅ និងសង្កាត់បឹងធំ ក្នុងខណ្ឌពោធិសែនជ័យ ដកហូតបានសម្ភារៈ ស្លាក បដា ដើរឃោសនា ជាច្រើនទៀត។

សកម្មជនដែលឃាត់ខ្លួនទី១ ឈ្មោះ ប្រាក់ សីហា ភេទប្រុស អតីតសកម្មជន ក្រុមប្រឹក្សាសង្កាត់កំបូល។ ទី២ ឈ្មោះ សែម ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ក្រុមប្រឹក្សាសង្កាត់កំបូល។ ទី៣ ឈ្មោះ លីវ វ៉ន ភេទប្រុស អតីតក្រុមប្រឹក្សាសង្កាត់បឹងធំ។ ទី៤ ឈ្មោះ នៅ បឿន អតីតក្រុមប្រឹក្សាសង្កាត់ចោមចៅ ហើយសមត្ថកិច្ច ដកហូតបាន ឧបករណ៍បំពងសម្លេង ស្លាក បដា ឯកសារផ្សេងៗទៀត ដែលក្រុមទាំងនេះ ដើរបំផុសបំផុល ដើរបង្កើតចលនាសម្ព័ន្ធស្រ្តី ដោយខុសច្បាប់។

ក្រោយពីឃាត់ខ្លួនបាន មនុស្សទាំង៤នាក់នាំទៅសាកសួរ បឋមនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ​សែន​ជ័យ រួមជាមួយវត្ថុតាង៕ សុខាសែនជ័យ


ចែករំលែក៖