ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ក្នុង ចំណោម២នាក់ត្រូវបានសមត្ថកិច្ចក្របួច បានក្រោយពេលធ្វើសកម្មភាពវាយប្លន់ពី ជនរងគ្រោះពេលជិះគេចខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្ត ដោយឡែកបក្ខពួកម្នាក់ទៀត ដែលរត់គេចសមត្ថកិចកំពុងតាមចាប់ខ្លួន។
នគរបាលស្រុកភ្នំស្រួចបានប្រាប់ថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឈ្មោះ ស៊ន សៅ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅ ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានជិះម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J- 2559 ដើម្បីទៅរកមើលគោនៅចំណុចភូមិ ព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។ ពេលជិះមកដល់ចំណុចលើផ្លូវលំ ទៅស្រុកឱរ៉ាល់ ចំណុចព្រំរំលង ស្ថិតក្នុង ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រាប់តែមាន ក្រុមចោរ២នាក់ មិនស្គាល់អត្តសញ្ញាណ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ១គ្រឿង ម៉ាកសង់ មិនដឹងស៊េរីជិះមកទន្ទឹមនឹងម៉ូតូជនរង គ្រោះខាងលើ ហើយក៏បានចុះពីលើម៉ូតូ ធាក់ហើយវាយប្លន់យកម៉ូតូរបស់ជនរង គ្រោះជិះគេចខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចនិងប្រជា ការពារបានរកឃើញម៉ូតូជនសង្សយ័ខាង លើដែលជិះធ្វើសកម្មភាពទុកចោលនៅ ចំណុចពីកន្លែងកើតហេតុ ចម្ងាយប្រហែល ១គីឡូម៉ែត្រស្ថិតក្នុងភូមិដក់ពរ ឃុំក្រាំងដី វ៉ាយ។ រហូតដល់វេលាម៉ោង៦និង៤៩ នាទីព្រលប់ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច និងប្រជាការពារ ភូមិក្រាំងចោតបានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ហិន វាសនា ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពេលដែលជនសង្ស័យរូបនេះកំពុងជិះគេច ខ្លួន។
ប្រភពបន្តថាបន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច ដកហូតវត្ថុុតាង១គ្រឿងម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-2559 របស់ជនរងគ្រោះផងដែរ។
ករណីខាងលើនេះសមត្ថកិច្ចបានបញ្ជូន ជនសង្ស័យខាងលើទៅស្នងការនគរបាល ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ៕ សេនាស័ក្តិ