ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ពូសប្បាយរីករាយ និងអរគុណ កូនក្មួយកម្មករជាង១ម៉ឺននាក់ ដែលបានមកចូលរួមក្នុងពិធីសំណេះ សំណាលថ្ងៃអាទិត្យនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖

«ពូសប្បាយរីករាយ និងអរគុណ កូនក្មួយកម្មករជាង១ម៉ឺននាក់ ដែលបានមកចូលរួមក្នុងពិធីសំណេះ សំណាលថ្ងៃអាទិត្យនេះ ជាពិសេសកូនក្មួយកម្មករដែលមកពីរោងចក្រឆ្ងាយៗដូចជា ស្រុកខ្សាច់កណ្តាល កោះធំ ស្រុកលើកដែក ព្រមទាំងកូនក្មួយមានផ្ទៃពោះ ១៤៣ នាក់។

ពូបានជួបជាមួយកូនក្មួយ ៦១០ រោងចក្ររួចហើយ គឺបាន៥០% នៃរោងចក្រសម្លៀកបំពាក់ និងដេរស្បែកជើង។ ពេញ១ឆ្នាំ២០១៨ ឆ្នាំក្រោយនេះ គឺពូនឹងបន្តជួបជាមួយកូនក្មួយកម្មករនៅទូទាំងប្រទេស ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងបញ្ហាកើតឡើងថ្មីៗជាច្រើនថែមទៀត។ ពូនឹងបន្តជួបជាមួយកូនក្មួយកម្មករយ៉ាងហោចណាស់ក្នុងរយៈពេល ១០ឆ្នាំទៅមុខនេះទៀត។

ពូសង្ឃឹមថានឹងបានជួបកូនក្មួយជាច្រើនទៀត នៅតាមរោងចក្រនៅទូទាំងប្រទេស»៕


ចែករំលែក៖