ព័ត៌មានទាន់ហេតុការណ៍៖

ដុតភ្លើងទៀនចូលបន្ទប់ទឹក ស្រាប់តែជ័រស៊ុមកញ្ចក់ហុយផ្សែងចេញមកខាងក្រៅផ្អើលអ្នកភូមិរត់ចែកជើងគ្នា

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅប្លុកដួងហែមនាំគ្នារត់ចែកជើងគ្នា បន្ទាប់ពីម្ចាស់ផ្ទះបានដុតភ្លើងទៀនចូលបន្ទប់ទឹក ស្រាប់តែជ័រស៊ុមកញ្ចក់ហុយផ្សែងចេញមកខាងក្រៅផ្អើលអ្នកភូមិ ហើយភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលផ្នែកពន្លត់អគ្គីភ័យចុះមកជួយអន្តរគមន៍ ប៉ុន្តែសំណាងល្អមិនមានការឆាប់ឆេះខ្លាំងនោះទេ ដោយម្ចាស់ផ្ទះនិងអ្នកជិតខាងនិងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះទៅជួយពន្លត់ទាន់ពេលវេលាផងដែរ ។
ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ០៣និង៣០នាទី ស្ថិតនៅក្នុង (ម្លុកហែមជាតិ) សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានរណីអគ្គីភ័យមួយបានឆាបឆេះក្នុងមូលដ្ឋានខណ្ឌ ភ្លាមនោះលោក បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ និងសមត្ថកិច្ចចម្រុះ ចុះអន្តរាគមន៍ទីតាំងខាងលើនេះ ប៉ុន្តែករណីអគ្គីភ័យឆេះនេះវាមិនមានទំហំធំនោះទេ គឺដោយសារមកពី ម្ចាស់ផ្ទះចូលបន្ទប់ទឹកយកទៀនចូលដេីម្បីបំភ្លឺ ហេីយភេ្លចយកចេញវិញ ក៏បណ្តាលអោយឆេះជ័រស៊ុមកញ្ចក់ហុយផ្សែងចេញមកខាងក្រៅតែម្តង ។
ករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែខូចខាតសំភារៈក្នុងបន្ទប់ទឹកមួយចំនួន និង រលត់ទៅវិញនៅវេលាម៉ោង ០៣ និង៤៥នាទីថ្ងៃដដែល ៕ ស តារា

ចែករំលែក៖